ព័ត៌មាន

បែកធ្លាយនូវកាមេរ៉ាប្រភេទថ្មីរបស់ក្រុមហ៊ុន Sony​

image

កាលពី​ព្រឹក​ម្សិល​មឹ​ញ​នេះ មាន​ពត៌មាន​មួយ​បានអោយដឹងថា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Sonyនិង​ផ្តោត​សំខាន់​ទៅលើ​កាមេរ៉ា ដែល  Sony Xperia Z3x នេះ​គឺ​ត្រូវបាន​គេ​និយាយថា​និង​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ទំហំ 22 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ប្រភេទ Sony Exmor RS camera។

នាពេលថ្មីៗនេះដែរ​មាន​ពត៌មាន​មួយចំនួន​បានអោយដឹង​ទៀតថា​កាមេរ៉ា​ប្រភេទ Sony Exmor RS ថ្មី​នេះ​និង​មាន​ទំហំ​រហូតដល់​ទំហំ 22 មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​មាន sensorលក្ខណៈ​កោង។ ផ្ទាំង​លក្ខណៈសម្បត្តិ​ខាងក្រោម​និង​បង្ហាញ​ពី​ពត៌មាន​លម្អិត​នៃ Sony Exmor RS camera ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា​ក្រុមហ៊ុន​និង​ដាក់ជំនួស​នូវកាមេរ៉ា​ម៉ូ​ដែល​មុន​ដែលមាន​ទំហំ 20.7 មេ​ហ្កា​ភិ​ច​ស៊ែ​ល។

image

ដួច​ដែល​យើង​បានដឹង​ពីមុន​ហើយ​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​គឺមាន​អេក្រង់​ទំហំ 6.14អ៊ីង​ដែលជា​ប្រភេទ Full HD និង resolutionក​ម្រឹត 1920 x 1080ភិ​ច​ស៊ែ​ល។ បន្ថែម​ទៅទៀត​នោះ វា​បាន​បំពាក់​មក​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ 64-bit Qualcomm Snapdragon 810 processor ដែលមាន​ល្បឿន 2.86GHz អង្គ​ចងចាំ​RAMទំហំ​2GB  និង ម៉េ​មូ​រី​ដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន​ទំហំ​16GB ។

ក្រុមហ៊ុន Sony ក៏បាន​ប្រកាស់​កាលពី​ម្សិលមិញ​ដែរ​ថា​ខ្លួន​និង​ធ្វើការ​ដាក់បញ្ចូល​camera accessory ជាច្រើន​ទៀត​ទៅកាន់​Xperia Z3xដែល​រួមមាន lenses , flash,  microphone ហើយ​ស្មា​ត​ហ្វូ​ន​នេះ​ត្រូវបាន​គេ​និយាយ​ទៀត​ដែរ​ថា​និង​ត្រូវ​បានដាក់​បង្ហាញ​នៅ​ដើមឆ្នាំ​នេះហើយ​វា​ទំនងជា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 L៕

ប្រភព៖  SARXperia Blog