ព័ត៌មាន

ក្រុមហ៊ុន EDGE Memory បង្ហាញ SSDs កាត SATA 6.0 Gbps ស៊េរីថ្មី

ថ្មីៗនេះ ក្រុមហ៊ុន EDGE Memory បានបង្ហាញនូវផលិតផលថ្មីបំផុតរបស់ខ្លួននោះគឺ SATA 6.0 Gbps SSDs ដែលត្រូវបានគេហៅថា Revolution SSDs។ វាត្រូវបានផលិតមកជាមួយនឹង ៣ ទំហំសម្រាប់ជ្រើសរើសគឺទំហំ 120GB, 240GB និង 480GB ហើយពួកវាទាំងបីទំហំនេះមានកម្រាស់ត្រឹមតែ 2.5 អ៊ីងតែប៉ុណ្ណោះ (ប្រហែល 7 មីលីម៉ែត្រ)។

image

លើសពីនេះទៀត វាជាប្រភេទ SandForce SF-2281 ដែលអាច Read/Write បានល្បឿនថែមទៀតផង។ ពេលនេះ Revolution SSDs បានដាក់លក់នៅលើទីផ្សារហើយ។

ប្រភព៖ TechFresh