ពេលខ្លះនៅពេលដែលលោកអ្នកចង់បិទដំណើរការកម្មវិធីនៅលើ Android លោកអ្នកតែងតែប្រើប្រាស់កម្មវីធីផ្សេងដើម្បីធ្វើការបិទនូវកម្មវិធីដែលដំណើរការនេះ។ យ៉ាងណាមិញ កម្មវិធីដែលលោកអ្នកប្រើប្រាស់នេះភាគច្រើនមានបញ្ជូលនូវមេរោគមកជាមួយផងដែរ។
សម្រាប់ការបិទកម្មវិធីនៅលើ Android គឺមានកម្មវិធីរបស់ម៉ាស៊ីនស្រាប់ ហើយលោកអ្នកមិនចាំបាច់ទាញយកកម្មវិធីដទៃមកប្រើប្រាស់នោះទេ។
ការប្រើប្រាស់ Task Killing
Task Managers និង Tasks Killers គឺមានភាពស្រដៀងគ្នាប៉ុន្តែអ្នកមិនគួរប្រើប្រាស់វាទេព្រោះវាមិនមានលក្ខណៈដូច Task Managers នៅលើ Windows ទេ។ នៅពេលដែលអ្នកបិទ វាបិទតែសម្បកក្រៅតែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់កម្មវិធីវិញគឺនៅតែដំណើរការនៅលើ CPU និង RAM ដដែល។
ការបិទកម្មវិធីដែលកំពុងដំណើរការ
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅគឺវាមានភាពងាយស្រួលក្នុងការបិទកម្មវិធីដែលដំណើរការ។ ចុចនៅលើ Home Tap ឲ្យជាប់ហើយវានឹងបង្ហាញកម្មវិធីដែលកំពុងតែដំណើរការហើយ។ បន្ទាប់មកលោកអ្នកអាចរើសយកកម្មវិធីណាដែលលោកអ្នកចង់បិទបានហើយ។
ចំពោះវិធីម្យ៉ាងទៀត លោកអ្នកអាចចូលទៅបិទកម្មវិធីដែលកំពុងតែដំណើរការបានដោយចូលទៅកាន់ Setting > Apps ។
រើសយកកម្មវិធីដែលលោកអ្នកចង់បិទ នឹងចុចនៅលើប៊ូតុង Force Stop ដើម្បីបិទការដំណើរការរបស់កម្មវិធី ពេលនោះវានឹងបិទចេញពី Memory។
លោកអ្នកក៏អាចធ្វើការ Clear Data ឬ Catch ក៏បានដែរដើម្បីឲ្យវាដើរលឿន។
លោកអ្នកក៏អាចចុចនៅលើ Running Tab ដើម្បីធ្វើការពិនិត្យមើលពីកម្មវិធីទាំងអស់ដែលដំណើរការបានផងដែរ។
ប្រសិនបើលោកអ្នកចង់បិទកម្មវិធីណាមួយមិនឲ្យដំណើរការសូមជ្រើសរើសកម្មវិធីនោះហើយចុចលើប៊ូតុង Stop ។
ការមើលពីការប្រើប្រាស់ថ្ម
សូមចូលទៅកាន់ Settings > Battery ។ ពេលនោះវានឹងបង្ហាញពីកម្មវិធីនឹងការប្រើប្រាស់ថាមពលថ្មរបស់វាហើយ។ ពេលខ្លះលោកអ្នកគួរតែ Uninstall នូវកម្មវិធីដែលលោកអ្នកមិនដែលបានប្រើប្រាស់ដើម្បីឲ្យម៉ាស៊ីនរបស់លោកអ្នកដំណើរការលឿន។