ព័ត៌មាន

វត្តមាន​ថ្មី​របស់ Huawei Honorនៅលើ​ទឹង​ដី​ចិន(ពាក្យ​ចចាមអារ៉ាម)

ថ្មីៗនេះដែរ​មាន​ពត៌មាន​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ geeky-gadgets បានអោយដឹងថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei ដែលមាន​លេខ​ម៉ូ​ដែល​Hol-T00 និង​ត្រូវបាន​បញ្ជា​ក់ដោយ  TENAA( the Chinese FCC)បានអោយដឹងថា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Huawei Honor នេះ​និង​មាន​វត្តមាន​នៅក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​នេះ។

វត្តមាន​ដ៏​ថ្មី​សម្រាប់​ម៉ូ​ដែល Huawei Honor និង​ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ​សមរម្យ​ត្រឹមតែ 500-600 យ៉េន (ប្រហែលជា $80-$100 ដុល្លា​សហរដ្ឋអាមេរិក)។ 

image

យោងតាម​ពត៌មាន​មិន​ផ្លូវ​ការដែល​បាន​និយាយតៗគ្នា​បានអោយដឹងថា​ម៉ូ​ដែល Huawei Honorនិង​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5អ៊ីង​ដែលមាន resolution កម្រិត 1280 x 720 ភិ​ច​ស៊ែ​ល, អង្គ​ប្រតិបត្តិការ​ទំហំ 1.3GHzប្រភេទ MT6582 MediaTek processor ជាមួយ​អង្គ​ចងចាំ​RAMទំហំ 1GB ,ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ 4GB  រន្ធ microSD card សម្រាប់​ពង្រីក​ទំហំ​បន្ថែម និង ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat។ ហើយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​ក៏បាន​ភ្ជាប់​មក​ដោយ SM និង TD-SCDMA bandដែរ៕

ប្រភព៖  PhoneArena