ព័ត៌មាន

ក្រុមហ៊ុន Kingston បង្ហាញនូវ MobileLite Wireless G2 ដ៏ស្រស់ស្អាត

នាពេលថ្មីៗនេះ ក្រុមហ៊ុន Kingston បានបង្ហាញនូវ Wireless Storage Reader ស៊េរីថ្មីនឹងមានសមត្ថភាពជា Power bank ផងដែរនោះគឺ MobileLite Wireless G2។ ឧបករណ៍នេះត្រូវបានបំពាក់មកជាមួយនឹងរន្ធដោត USB ផត (សម្រាប់ដាក់ USB Flash Drive ឬ Portable HDD) មានរន្ធដោត SD Card, ទ្រទ្រង់ 3G Dongleមានរន្ធដោត​ Ethernet Port មានថ្មប្រភេទ Lithium-ion ដែលមានកម្លាំងថាមពល 4640mAh  នឹងមានតួនាទីជា PowerBank ដ៏អស្ចារ្យសម្រាប់បញ្ជូលថ្មទូស័ព្ទស្មាតហ្វូនរបស់លោកអ្នកថែមទៀតផង។

image


លើសពីនេះទៅទៀត វាទ្រទ្រង់នូវ Wi-Fi 802.11 g/n Connectivity ថែមទៀតផង។ ពេលនេះ MobileLite Wireless G2 បានដាក់លក់នៅលើទីផ្សារហើយ។

ប្រភព៖ TechFresh