ព័ត៌មាន

ការលក់នៃម៉ូដែល Samsung Galaxy Alphaមានបរិមាណកំណត់

image 

នាពេល​កន្លងទៅ​មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បានអោយដឹងថា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Samsung Galaxy Alpha គ្រោង​និង​ដាក់​បង្ហាញ​ក្នុងអំឡុង​ខែសីហា។ ចំណែកឯ​ពេលនេះ​ដែរ មាន​របាយការណ៍​ថ្មី​មួយ​បាន​បញ្ជាក់ថា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​និង​ត្រូវបាន​គេ​ដាក់លក់​ក្នុង​បរិមាណ​កំណត់។

ក្នុងការ​ឌី​ស្សាញ ម៉ូ​ដែល Galaxy Alpha ត្រូវបាន​គេ​និយាយថា​វា​និង​ភ្ជាប់​មក​ដោយ​ឧបករណ៍​ទំនើប ល្អៗ និង ស្រោម​ដែល​ធ្វើឡើង​ពី​លោហធាតុ ហើយ​វា​ទំនងជា​និង​មាន​លក្ខណៈសម្បត្តិ​ស្រដៀង​ទៅ​និង​ម៉ូ​ដែល  Samsung Galaxy S5 Prime ដែរ។ ហើយ​មូល​ហេតុដែល​ការដាក់​លក់​មាន​បរិមាណ​កំណត់​នោះ​គឺ​ដោយសារតែ​បញ្ហា​ស្រោម​លោហធាតុ​ខាងក្រៅ នេះ​បើ​យោងតាម​គេហទំព័រ Gforgames ។

ដូចដែល​យើង​បានដឹង​ពីមុន​ហើយ​ថា​Samsung Galaxy Alpha និង​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ប្រភេទ QHD ទំហំ 5.1 អ៊ីង resolution ក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល អង្គ​ប្រតិបត្តិការ​ប្រភេទ quad core 2.5GHz Snapdragon 805 processorពី Qualcomm និង មាន​អង្គ​ចងចាំ​RAMទំហំ 3GB ។

កាមេរ៉ា​ដែ​ត្រូវបាន​ភ្ជាប់​នៅលើ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​គឺ​ដូច​ទៅ​និង​កាមេរ៉ា​ដែលមាន​នៅលើ​ម៉ូ​ដែល​Galaxy S5 ដែរ ដោយ​កាមេរ៉ា​មុខ​មាន​ទំហំ 2.1 មេ​ហ្កា​ភិ​ច​ស៊ែ​ល និង កាមេរ៉ា​ក្រោយ​មាន​ទំហំ 16 មេ​ហ្កា​ភិ​ច​ស៊ែ​ល៕

ប្រភព៖  Gforgames