ព័ត៌មាន

ការបង្ហាញខ្លូនថ្មីនៃ Lenovo K920 និងមកដល់ទៅខែក្រោយនេះ

ក្រុមហ៊ុន Lenovo គ្រោង​និង​ដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ម៉ូ​ដែល Lenovo K920 ​​​នៅ​ខែក្រោយ​នេះ ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ជា​ប្រភេទ​ទូរស័ព្ទ​ដែលមាន​អេក្រង់​ប្រភេទ Quad HD display។

កាលពី​ខែ​មុន​មាន​ពត៌មាន​មួយចំនួន​ពី​ម៉ូ​ដែល Lenovo K920  ហើយស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​អោយដឹងថា​វា​បាន​បំពាក់​ដោយ ទំហំ 6 អ៊ីង ប្រភេទ QHD display ជាមួយនិង resolution កម្រិត 2560 x 1440 ភិ​ច​ស៊ែ​ល,ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គ្រប់គ្រង​ល្បឿន​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ quad core Qualcomm Snapdragon 801 processor ដែលមាន​ល្បឿន  2.5GHz។

បន្ថែម​ទៅទៀត​នោះ Lenovo K920 ត្រូវបាន​ភ្ជាប់​មក​ដោយ​អង្គ​ចងចាំ​ទំហំ 3GB RAM ម៉េ​មូ​រី​ទំហំ​កាត​ទំហំ 32GB  កាមេរ៉ា​មុខ​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង កាមេរ៉ា​ក្រោយ​ទំហំ 16 មេ​ហ្កា​ភិ​ច​ស៊ែ​ល។

ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល K920 ពី​ក្រុមហ៊ុន   Lenovo គឺ​ត្រូវបាន​គេ​និយាយ​អោយដឹងថា​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Android 4.4 KitKat និង​ភ្ជាប់​ដោយ​ប្រព័ន្ធ WiFI, Bluetooth និង 4G LTE។

Lenovo និង​ធ្វើ​ការដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល K920 ជា​ផ្លូវការ​នៅ​ខែ​ក្រោយនេះ ក្នុងប្រទេស​ចិន​ង ហើយ​ប្រហែលជា​និង​ដាក់លក់​ក្នុង​ខែ​ដដែល​នោះដែរ។ ប៉ុន្តែ​មិនមាន​ពត៌មាន​លម្អិត​ណាមួយ​បានបង្ហាញ​ពី​គម្រោង​របស់​ក្រុមហ៊ុន​ក្នុង​ការដាក់​បង្ហាញ​ទៅ​បណ្តារ​ប្រទេស​ដ៏ទៃទៀត​នោះទេ៕

image

ប្រភព ៖  WeiboGforgames