ព័ត៌មាន

Huawei Ascend P7 ទទួលបាន Firmware Update

image 

អស់​រយះពេល​មួយ​រយះ​ទៅហើយ​ចាប់តាំងពី​ក្រុមហ៊ុន  Huawei បានធ្វើ​ការដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ពួកគេ​ដែលមាន​ឈ្មោះថា Huawei Ascend P7 ហើយ​ម៉ូ​ដែល​នេះដែរ​ត្រូវបាន​លក់​ចេញ​អស់​ជាង​មួយ​លាន​ផលិតផល​ទៅហើយ​កាលពី​ខែ​មុន ហើយ​ក្រុមហ៊ុន Huawei គ្រោង​និង​លក់​អោយអស់​រហូតដល់​ជាង 10 លាន​ផលិតផល។

កាលពី​សប្តាហ៍​កន្លងទៅ  Chinese OEM បានចាប់ផ្តើម​ធ្វើការ​ដាក់​បញ្ចូល firmware update សម្រាប់​ម៉ូ​ដែល Huawei Ascend P7 សម្រាប់​អ្នកប្រើប្រាស់​ដែលមាន​ទីតាំងនៅ​ក្នុងប្រទេស​អាល្លឺម៉ង់។

ការ update ចុងក្រោយ​នេះ​បាន​នាំមក​នូវ​មុខងារ​ជាច្រើន និង បង្កើន​នូវ​ថាមពល​កាន់តែ​លឿន​ទៅលើ​លក្ខណៈ​ដែលមាន​ពីមុន។ ហើយ​ការ​updateនេះ​នៅតែ​រក្សា​នូ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2, ជាមួយនិង Emotions 2.3UI ដដែល។ ក៏ប៉ុន្តែ​មាន​រូបភាព​បែកធ្លាយ​មួយចំនួន​ពី​Emotions 3.0 UI តែ​វា​មិនត្រូវ​បាន​ប្រើ​ក្នុងការ​updateនេះ​ទេ។

Huawei Ascend P7 ត្រូវបាន​បំពាក់​ដោយ​អេក្រង់​ទំហំ 5 អ៊ីង​កម្រិត​នៃ​ការបង្ហាញ 1080p  អង្គ​ប្រតិបត្តិការ​ប្រភេទ  quad-core 1.8GHz HiSilicon Kirin SoC, អង្គ​ចងចាំ​ទំហំ 2GB នៃ RAM, ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី​ទំហំ​16GB ជាមួយនិង​រន្ធ microSD card សម្រាប់​ពង្រីក​ទំហំ​បន្ថែម, ថាមពល​ថ្ម2,500 mAh battery និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat ។ នៅ​ផ្នែក​ខាងក្រោយ​មា​កាមេរ៉ា​ទំហំ 13MP សម្រា់ប​ចាប់យក​រូបភាព និង វីដេអូ ក៏ដូចជា​កាមេរ៉ា​មុខ​ទំហំ 8MP ។ ហើយ​ការ  update និង​ត្រូវបាន​ដាក់អោយ​ប្រើប្រាស់​ក្នុងពេលឆាប់ៗនេះ៕

ប្រភព៖  Playfuldroid