ព័ត៌មាន

Hilton Hotel អនុ​ញ្ញា​ត្តិ​អោយ​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​អ្នកជា​សោរ​បន្ទប់

image 

កាន់តែ​ភ្ញាក់ផ្អើល​ទៀតហើយ​ជាមួយនិង​សម្មតិ​ផល​ថ្មី​ដែល​ជាគម្រោង​ដ៏​ធំ​អស្ចារ្យ និង ចំនាយ​ទឹកប្រាក់​យ៉ាងច្រើន​ដល់​ទៅ 550លាន​ដុល្លា​ក្នុងការ​សម្រេច​ទៅលើ​សម្មតិ​ផល​នេះដែលជាប្រភេទ Smart lock ។

ការ​ឈរ​ទន្ទឹងរង់ចាំ​ជា​ជួរ​យ៉ាង​វែង​នៅខាងមុខ​នៃ​ការិយាល័យ​អ្នកទទួល​ភ្ញៀវ​ក្នុង​សណ្ថាគារ​ដើម្បី​ចាំ​យក​សោរ​បន្ទប់ ពិត​តម្រូវអោយ​អ្នកចំណាយ​ពេលវេលា​យូរ វា​ពិតជា​បញ្ហា​មួយ​ដែល​មនុស្ស​រាល់គ្នា​តែងតែ​ជួបប្រទះ។ ប៉ុន្តែ​រឿងនេះ​និង​ផ្លាស់ប្តូរ​នាពេល​អ​នា​គត់​ជាមួយនិងក្រុមហ៊ុន Hilton Hotels Group។

ថ្មីៗនេះដែរ​ក្រុមហ៊ុន Hilton បានធ្វើការ​ប្រកាស់ថា​ខ្លូន​គឺ​កំពុងតែ​ធ្វើ​វិនិយោគ​ទន់​ក្នុងតម្លៃ 550 លាន​ដុល្លា​ដើម្បី​ផ្តល់អោយ​អតិថិជន​នូវ​សមត្ថភាព​ប្រើ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់គេ​ជា​សោរ​បន្ទប់។ ហើយ​គម្រោង​នេះ​និង​ត្រូវបាន​ផ្សព្វផ្សាយ​ទៅកាន់​រាល់​សណ្ឋាគារ​ទាំងអស់​ក្នុង​ពិភព​លោ​ក្នុង​ឆ្នាំ2016 នេះ។

ហើយ​កម្មវិធី​នេះ​គឺអាច​ប្រើ​បាន​ទាំង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ iOS និង Android ដែល​កម្មវិធី​នេះ​អាចអោយ​អតិថិជន​អាចធ្វើ​ការ check-in តាមរយះ online,ត្រួតពិនិត្យ និង​មុខងារផ្សេងៗទៀត៕

ប្រភព៖  WSJ9to5Mac