ព័ត៌មាន

វត្តមានថ្មីនៃស្មាតហ្វូនម៉ូដែល Infinity Lite​ នៅលើទីផ្សារ

បន្ទាប់ពី​បានធ្វើ​ការដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល  Rio Craze មក ​ក្រុមហ៊ុន   MyPhone  ផងដែរ​ក៏បាន​ធ្វើការ​ប្រកាស់​នូវ​ផ​លិ​ផលស្មា​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយទៀត​គឺ​ម៉ូ​ដែល Infinity Lite។ ក្នុងការ​ឌី​ស្សាញ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ក៏ត្រូវ​បាន​រចនា​ឡើង​ដោយ​បំពាក់​ដោយ​ឧបករណ៍​បច្ចេកវិទ្យាទំនើបៗមិន​ចាញ់​ម៉ូ​ដែល​មុន​ដែរ

ដូចជា​អង្គ​ប្រតិបត្តិការ​ប្រភេទ  MT6592 octa-core processorរបស់​ក្រុមហ៊ុន MediaTek ដែលមាន​ល្បឿន1.4GHz។ បន្ថែម​ទៅទៀត​នោះ​វា​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 4.7 អ៊ីង​ប្រភេទ HD IPS touchscreen។ នៅ​ផ្នែក​ខាងមុខ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ទំហំ 8 មេ​ហ្កា​ភិ​ច​ស៊ែ​ល  និង​កាមេរ៉ា​មុខ​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល។ ផងដែរ​វា​បាន​ភ្ជាប់​ដោយ​អង្គ​ចងចាំ​RAMទំហំ 1GB  អង្គ​ម៉េ​មូ​រី​ទំហំ 8GB ដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន និង​អាចធ្វើ​ការបន្ថែម​បាន​រហូតដល់​ទំហំ 32GB តាមរយះ​រន្ធ microSD។ ជាមួយគ្នា​នោះដែរ​វា​បាន​ដំណើរការ​លើ​ប្រព័ន្ធ​ប្រិត​ប​ត្តិ​ការ​ប្រភេទ  Android KitKat OS ។ហើយ​ទូរស័ព្ទ​ស៊ីម​ពីរ​ម៉ូ​ដែល​នេះ​ត្រូវបាន​ភ្ជាប់​មក​ដោយ​ប្រភេទ​ថ្ម​ដែលមាន​ថាមពល​រហូតដល់​កម្រិត 2000mAh ។ ចំណែកឯ​តម្លៃ​នៃ​ការលក់​ចេញ​វិញ​វា​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ដ៏​សមរម្យ​តែប៉ុណ្ណោះ៕

image