ព័ត៌មាន

Microsoft គ្រោងនិងដាក់ចេញនូវស្មាតហ្វូនម៉ូដែលថ្មីឆាប់ៗនេះ

image 

ក្រុមហ៊ុន Microsoft គឺជា​ក្រុមហ៊ុន​មួយ​ដែល​ធ្វើការ​ផលិត​នូវ​ផ​លិ​ផល ឧបករណ៍ បច្ចេកវិទ្យា ក៏ដូចជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន។ ហើយថ្មីៗនេះដែរ​Microsoft គឺ​កំពុងតែ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ដែល​ដំណើរការ​ប្រព័ន្ធ​ដំណើការ Window Phone។

យោងតាម​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​បានអោយដឹងថា​ក្រុមហ៊ុន Microsoft និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ Windows Phone ចំនួន​ពីរ​ម៉ូ​ដែល ដែល​មួយ​ជា​ប្រភេទ selfie phone មាន​ឈ្មោះថា Superman និង​មួយ​ម៉ូ​ដែល​ទៀត​មានឈ្មោះថា​Tesla។

ហើយ​ប្រភេទ selfie phone គឺ​ត្រូវបាន​គេ​និយាយ​អោយដឹងថា​វា​និង​ត្រូវបាន​បំពាក់​ដោយ​អេក្រង់​ទម​ហំ 4.7 អ៊ីង​និង​កាមេរ៉ា​មុខ​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល។

ដោយឡែក​ម៉ូ​ដែល Nokia Tesla គឺ​ត្រូវបាន​គេ​និយាយ​ដែរ​ថា​វា​និង​ភ្ជាប់​ដោយ​កាមេរ៉ា​ប្រភេទ PureView camera និង មាន​អេក្រង់​កម្រិត​នៃ​ការបង្ហាញ​720p ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ទំហំ​នៅឡើយ​នោះទេ។ ហើយ​វា​ត្រូវបាន​គេ​និយាយ​អោយដឹង​ទៀត​ដែរ​ថា វា​មាន​លក្ខណៈ​ស្រដៀង​ទៅ​និង​ម៉ូ​ដែល Lumia 930 ប៉ុន្តែ​វា​មាន​កម្រាស់​ស្តើង​ជាង និង ស្រាល​ជាង។

ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ដែល​នេះ​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Windows Phone 8.1។ ចំណែកឯ​កាលបរិច្ឆេទ​នៃ​ការដាក់​បង្ហាញ​ជា​ផ្លូវការ​គឺ​មិនទាន់បាន​បញ្ជាក់​ពី​ប្រភព​ណាមួយ​នោះឡើយ៕

ប្រភព៖  The Verge