ព័ត៌មាន

Nabi DreamTab HD8 បានទទួលការUpdateថ្មី(មានវីដេអូ)

image

ស្របពេល​ជាមួយគ្នា​ក្នុង​ការដាក់​បង្ហាញ​នូវ​ថេ​ប្ល៊េ​ត​ជំនាន់​ថ្មីសម្រាប់​កុមារ​កាលពី​ម្សិលមិញ​នោះ ដែល​ឧបករណ៍​នេះ​ត្រូវបាន​បំពាក់​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ Tegra 3 processor ក្រុមហ៊ុន Nabi ផងដែរ​ក៏បាន​ដាក់បញ្ចូល​នូវ​ការ​updateថ្មី​ទៅកាន់ Nabi DreamTab HD8 tabletរបស់ខ្លួន​ដោយបាន​នាំមក​ជាមួយ​នួវ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​Googleជំនាន់​ចុងក្រោយ គឺ​Android 4.4ទៀតផង។

 Nabi DreamTab HD8 គឺ​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ត្រឹមតែ $270 ហើយ​វា​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អង្គ​ប្រតិបត្តិការ​ប្រភេទ quad-core processor ដែល​អាចដាក់​បានជា​មួយ​អង្គ​ចងចាំ​RAMទំហំ  2GB និង​បានផ្តល់​មក​នូវ​ម៉េ​មូ​រី​កាត​ដែលមាន​ទំហំ 16GB នៅលើ​បន្ទះ​board និង​អាច​បន្ថែម​បាន​រហូតដល់​ទំហំ 32GB តាមរយះ microSD cards ។

ថេ​ប្ល៊េ​ត​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ Android ផងដែរ​ក៏ត្រូវ​បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​មុខ​ទំហំ 2 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​វីដេអូ​ខ​ល និង​កា​មេ​រ៉​ក្រោយ​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វីដេអូ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ 8 អ៊ីង​ប្រភេទ Multi-Touch display ដែល​ផ្តល់នូវ resolution កម្រិត 1920 x 1200 ភិ​ច​ស៊ែ​ល។

ហើយ​ការ update ថ្មី​នេះ​ត្រូវបាន​ដាក់បញ្ចូល​ដោយ Nabi ក្នុង​សប្តាហ៍​នេះហើយ​វា​ក៏​អាច​ប្រើ​បានជា​មួយ​បច្ចេកវិទ្យា NFC support និង​លក្ខណៈពិសេស​ជាច្រើន​ទៀត។ សម្រាប់​ពត៌មាន​បន្ថែម​ពី​ម៉ូ​ដែល​នេះ​សួ​ម​ចូលទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន ៕

ប្រភព៖  Android Police