ព័ត៌មាន

​ Amazon Kindle Fire HDX បានលេចឡើងនូវគំរូថ្មី​

image 

ថ្មីៗនេះដែរ​មាន​ពត៌មាន​មួយ​បានអោយដឹងថា​ក្រុមហ៊ុន Amazon ប្រហែលជា​និង​ធ្វើ​ការដាក់​បង្ហាញ​ថេ​ប្ល៊េ​ត​ម៉ូ​ដែល​ថ្មី​គឺ Amazon Kindle Fire HDX  ដែលជា​ការ update  version ថ្មី​នៃ​ឧបករណ៍​នេះ ហើយ​វា​បាន​លេច​ឡើងមក​ជាមួយនិង AnTuTu benchmarks។

Kindle Fire HDX ដែលមាន​គំរូ​ស្តង់ដា AnTuTu benchmarks គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អង្គ​ប្រតិបត្តិការ​ប្រភេទ quad core 2.5GHz Qualcomm Snapdragon 805 processor និង​ក្រាហ្វិក Adreno 420 GPU ផងដែរ​ក៏មាន​អង្គ​ចងចាំ​RAMទំហំ 2GB។

ទំហំ​អេក្រង់ 8.9 នៃ​ដែល​បាន​បំពាក់​នៅលើ Kindle Fire HDX ថ្មី​នេះ​មាន resolution កម្រិត 2560 x 1600 ភិ​ច​ស៊ែ​ល ហើយ​ឧបករណ៍​នេះ​និង​ត្រូវបាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​មុខក្រោយ ដោយ​កាមេរ៉ា​មុខ​មាន​ទំហំ 1 មេ​ហ្កា​ភិ​ច​ស៊ែ​ល និង កាមេរ៉ា​ក្រោយ​មាន​ទំហំ 8 មេ​ហ្កា​ភិ​ច​ស៊ែ​ល។

ថេ​ប្ល៊េ​ត​ជំនាន់​ថ្មី​នេះ​របស់​ក្រុមហ៊ុន Amazon ម៉ូ​ដែល   Kindle Fire HDX ទំនងជា​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប​តិ​ការ​ជំនាន់​ចុងក្រោយ Android 4.4.4 KitKat។

លក្ខណៈសម្បត្តិ​ភាគច្រើន​ដែល​ត្រូវបាន​ភ្ជាប់​នៅលើ Kindle Fire HDX tablet គឺ​ស្រដៀង​ទៅ​និង​ជំនាន់​មុន​ដែរ​លើកលែង​តែមាន​អង្គ​ប្រតិបត្តិការ​ប្រភេទ Snapdragon 805 processor មាន​ល្បឿន​ជាង និង ការបង្កើន​នូវ​ក្រាហ្វិក។ ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​លម្អិត​ពី​កាលបរិច្ឆេទ​ដែល​ក្រុមហ៊ុន Amazon និង​ធ្វើ​ការដាក់​បង្ហាញ​នៃ​ម៉ូ​ដែល​ថ្មី​នៃ 8.9 អ៊ីង tablet នេះ​ទេ៕

ប្រភព៖ Source  Gforgames