ព័ត៌មាន

4G Nokia XL បង្ហាញខ្លួន​នៅក្នុង​ប្រទេស​ចិន

image

ខណៈពេលដែល​គម្រោង Nokia X មិនទាន់បាន​ពង្រីក​ប​ន្ថែ​ម ក្រុមហ៊ុន Microsoft បានធ្វើការ​ប្រកាស់​នូវ​ការ update version ទៅលើ Nokia XL នៅក្នុង​ប្រទេស​ចិន​ដែល​បាន​ភ្ជាប់​មក​ជាមួយនិង​លក្ខណៈសម្បត្តិ​ល្អ​ជាង​មុន។

Nokia XL ដែល​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ប្រទេស​ចិន​នេះ​គឺមាន 4G connectivity ក៏ដូចជា​ការ​updateទៅលើ​លក្ខណៈសម្បត្តិ​នៅលើ​បន្ទះ board ដែល​រួមបញ្ចូល​ទាំង​ទំហំ RAM បន្ថែម​និង  Chinese D-LTE និង  TD-SCDMA LTE network។

ហើយ​Nokia XL ត្រូវបាន​ភ្ជាប់​មក​ជាមួយនិង​Chinese LTE band។ បន្ថែម​ទៅទៀត​នោះ​វា​ត្រូវបាន​ជំនួស​នូវ​ទំហំ​1GB នៃ RAM ដែល​ពីមុន​មាន​ត្រឹមតែ 768MBប៉ុណ្ណោះ និង​គ្រប់គ្រង​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ quad-core Snapdragon 400 SoC ជំនួស​អោយ​ប្រភេទ dual-core processor។

លក្ខណៈ​ផ្សេងទៀត​នៃ​ម៉ូ​ដែល​នេះ​រួមមាន​អេក្រង់​ទំហំ 5 អ៊ីង​ដែលមាន resolution កម្រិត 800 x 480 ភិ​ច​ស៊ែ​ល ទំហំ​នៃ​ការផ្ទុក 4GB ជាមួយនិង​រន្ធ microSD card  ថាមពល​ថ្ម 2,000 mAh និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Nokia X Software 1.1។ ប៉ុន្តែ​មិនមាន​ពត៌មាន​ពី​ប្រភព​ណាមួយ​ដែល​បានបញ្ជាក់​ពី​តម្លៃ​នោះទេ៕

ប្រភព៖  Android Central