ព័ត៌មាន

NVIDIA Shield Tablet ត្រូវបានដាក់លក់ក្នុងតម្លៃសមរម្យ

image

បន្ទាប់ពី​ការប្រកាស់​នូវ​ផលិតផល​ថ្មី NVIDIA Shield Tablet កាលពី​សប្តាហ៍​មុន នាពេល​នេះដែរ ក្រុមហ៊ុន NVIDIA ចាប់ផ្តើម​ធ្វើការ​ដាក់លក់​នូវ​ផលិតផល​នេះ​ដោយ​ម៉ូ​ដែល​ដែលមាន​ទំហំ​នៃ​ការផ្ទុក 16GB និងត្រូវបាន​លក់​ក្នុងតម្លៃ $299។

 NVIDIA Shield tablet ត្រូវបាន​រចនា​ឡើង​ដោយ​បំពាក់​ដោយ​លក្ខណៈ​ស​ម្ប​តិ្ត​ដ៏​គួរអោយ​ចាប់អារម្មណ៍ ដែល​រួមមាន​អេក្រង់​ទំហំ 8 អ៊ីង កម្រិត​ការបង្ហាញ​ខ្ពស់​ដែលមាន​resolution កម្រិត 1920 x 1080 ភិ​ច​ស៊ែ​ល។

ការគ្រប់គ្រង​ថាមពល​ទៅលើ​ម៉ូ​ដែល Shield Tablet ត្រូវបាន​បំពាក់​មក​ជាមួយនិង​អង្គ​ប្រតិបត្តិការ​ប្រភេទ NVIDIA Tegra K1 processorដែលមាន​លក្ខណៈ 192  graphics cores ។ ឧបករណ៍​នេះ​ផងដែរ​បា​ភ្ជាប់​មក​ជាមួយនិង​អង្គ​ប្រតិបត្តិការ​ទំហំ 2GB នៃ RAM, រន្ធ microSD card slot ដែល​អាច​បន្ថែម​ទំហំ​រហូតដល់ 128GB ។ ហើយ​ថេ​ប្ល៊េ​ត​ហ្គេម​នេះ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ​Android 4.4 KitKat  t និង​មានការ​មេ​រ៉ា​មុខក្រោយ ដោយ​កាមេរ៉ា​មាន​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​លហើយ​កាមេរ៉ា​ទាំងពីរ​នេះ​ជា​ប្រភេទ​HDR capable។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាច​ធ្វើការ​ដំណើរ​នូវ​ហ្គេម​ជាច្រើន​ពី  Google Play Store និង​ហ្គេម​នៅលើ​NVIDIA។

ផងដែរ​ក្រម​ហ៊ុន NVIDIA ក៏បាន​ធ្វើការ​ដាក់​បង្ហា​ញ​នូវ​ម៉ូ​ដែល​ដែលមាន​ទំហំ​នៃ​ការផ្ទុក 32GB ហើយ​ម៉ូ​ដែល​នេះ​និង​ភ្ជាប់​មក​ជាមួយនិង LTE ដោយ​ម៉ូ​ដែល​ដែលមាន​ទំហំ​នៃ​ការផ្ទុក 16GBមាន​លក្ខណៈ​WiFiតែប៉ុណ្ណោះ។ ហើយ​ម៉ូ​ដែល 32GB និង​ត្រូវ​បានដាក់​ក្នុងតម្លៃ​រាយ $399 ។ ហើយ​ថេ​ង​ប្ល៊េ​ត​នេះ​និង​ត្រូវបាន​ដាក់លក់​ក្នុង​សហរដ្ឋអាមេរិក និង អង់គ្លេស​ចាប់ពី​ថ្ងៃនេះ​តទៅ៕

ប្រភព៖  Ubergizmo