ព័ត៌មាន

ពត៌មានលម្អិតបន្ថែមពី Samsung Galaxy Note 4

image

បន្ទាប់ពី​បានធ្វើការ​ប្រកាស់​ពី​លទ្ធផល​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​កាលពីដើម​ថ្ងៃទី ៣០ ខែកក្កដា​មុននេះ​បានអោយដឹងថា​កា​រល​ការលក់​នូវ​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Samsung គឺមាន​ការធ្លាក់ចុះ​ក្នុង​​ត្រីមាស​កន្លងទៅ។ ដោយសារតែ​មូលហេតុ​នេះ​ក្រុមហ៊ុន Samsung បែ​ងាក​មករក​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ពួកគេ Samsung Galaxy Note 4  ដើម្បី​បង្កើន​នូវ​ការលក់​របស់ខ្លួន។

យោងតាម​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Samsung Galaxy S5 គឺ​មិន​ទទួលបាន​ប្រជាប្រិយភាព​ដូច​ទៅ​និង​ការរំពឹងទុក​របស់​ក្រុមហ៊ុន Samsung ឡើយ ដូច្នេះហើយ Samsung គឺ​ផ្តោតទៅលើ​ផលិតផល​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​វិញ​គឺ​ម៉ូ​ដែល Galaxy Note 4 វិញ។

ឥឡូវ​នេះដែរ​មាន​របាយការណ៍​ថ្មី​មួយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កូរ៉េ ក៏ដូចជា​ពត៌មាន​ដែល​បាន​លេចលឺ​ពីមុន​បានអោយដឹងថា  Samsung Galaxy Note 4 គឺមាន​ពីរ​ប្រភេទ​ដែល​មួយ​មាន​ទំហំ​អេក្រង់  5.7 អ៊ីង​ប្រភេទ flat  OLED display និង​មួយ​ផ្សេងទៀត​មាន​ទំហំ​អេក្រង់ 5.7 អ៊ីង​ប្រភេទ curved OLED display។

បើតាម​សំដី​របស់លោក Kwon Young-noh  ដែលជា​មន្ត្រី​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​មេកានិច​និង​អេ​ឡិច​ត្រូ​និ​ច​បានអោយដឹងថា ‘ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Samsung Note 4 និង​មាន​លក្ខណៈសម្បត្តិ​ល្អ​ជាង​ម៉ូ​ដែល Galaxy S5 smartphone“។

ដូចដែល​យើង​បានដឹងហើយថា Samsung Galaxy Note 4 ត្រូវបាន​បំពាក់​មក​ជាមួយនិង​អង្គ​ប្រតិបត្តិការ​ប្រភេទ quad core 2.5GHz Snapdragon 805 processor បើតាម​ប្រភព​ផ្សេងទៀត​វិញ​បានអោយដឹងថា​វា​មាន​អង្គ​ប្រតិបត្តិការ​ប្រភេទ​ថ្មី​គឺ Samsung Exynos 5433 processor ដែល​ត្រូវបាន​គេ​គិតថា​ជា​អង្គ​ប្រតិ​ត្តិ​ការ​ស្មា​ត​ហ្វូ​ន  64-bit ដំបូង​របស់ Samsung ។ បន្ថែម​ទៅទៀត​នោះ Samsung Galaxy Note 4 មាន​អង្គ​ចងចាំ​RAM យ៉ាងហោចណាស់​ទំហំ 3GB រឺ​ប្រហែលជា 4GB បូករួម​និង​កាមេរ៉ា​ទំហំ  12 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយនិង Optical Image Stabilization។

យើង​រំពឹងទុក​ថា  Galaxy Note 4 និង​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ IFA 2014 ក្នុង​ខែកញ្ញា​នេះ ហើយ​ប្រហែលជា​និង​មាន​វត្តមាន​របស់​Samsung Smartwatch ដែរ៕

ប្រភព៖  Gforgames