គ្រាន់តែរំលងរយះពេលបួនខែតែប៉ុណ្ណោះដែលក្រុមហ៊ុន Microsoft បានធ្វើការដាក់អោយប្រើនូវកម្មវិធីថ្មីរបស់ពួកគេគឺ Office for iPad ដែលអោយអ្នកប្រើប្រាស់ប្រព័ន្ធ iOS ប្រើនូវកម្មវិធីនេះនៅលើឧបករណ៍ Apple iPad របស់ពួកគេ។ហើយចាប់តាំងពីការដាក់អោយប្រើប្រាស់នូវកម្មវិធីនេះមកធ្វើអោយកម្ម0វនេះមានប្រជាប្រិយភាពខ្លាំងពីអ្នកប្រើប្រាស់ដែលទទួលបានរាប់លាននៃការទាញយកនូវកម្មវិធីនេះOffice for iPad ។
បន្ទាប់ពីមានការប្រើប្រាស់ច្រើន មានអ្នកប្រើប្រាស់ជាច្រើនបានធ្វើការផ្តល់នូវ feedback ទៅកាន់ក្រុមហ៊ុន Microsoft ពីលក្ខណៈមួយចំនួនដើម្បីបំពេញទៅលើកម្មវិធីនេះ។ ក្នុងសប្តាហ៍នេះដែរក្រុមហ៊ុន Microsoft បានធ្វើការដាក់បញ្ចូលនូវការ update ថ្មីសម្រាប់កម្មវិធីនេះទៅតាមសំណើរកំពូលរបស់អ្នកប្រើប្រាស់។
លក្ខណៈថ្មីទាំងនោះរួមមាន PowerPoint ៖ Presenter View, audio និង video playback, Excel៖ អាចធ្វើការជាមួយនិង PivotTables, ផ្តល់ភាពងាយស្រួលក្នុងការ export ទៅកាន់ PDF ។
ខាងក្រោមនេះគឺជាការពន្យល់របស់ក្រុមហ៊ុន Microsoft ៖
“យើងបានដាក់បញ្ចូលនូវ tool ថ្មីៗមួយចំនួនដើម្បីផ្តល់ភាពងាយស្រួលអោយអ្នកប្រើប្រាស់ធ្វើការកែនូវរូបភាពនៅក្នុងកម្មវិធី Office for iPadនេះ។ នៅពេលដែលអ្នក tap នូវរូបភាពរបស់អ្នក នោះអ្នកនិងឃើញនូវជម្រើសថ្មីចំនួនពីរគឺ Crop និង Reset។ មុខងារ Crop អាចអោយអ្នកកាត់នូវទំហំរូបភាពរបស់អ្នក ដោយគ្រាន់តែប្រើនូវម្រាមដៃរបស់អ្នកដើម្បីកំណត់នូវទំហំនៃរូបភាពរបស់អ្នក ហើយអ្នកអាចធ្វើការជ្រើសរើសនូវ option ណាមួយពី Menuដែលអ្នកពេញចិត្ត។ ដោយឡែកមុខងារ Reset អាចអោយអ្នកលុបចេញនូវរាល់ style ទាំងអស់ និង បំលាស់ប្តូរផ្សេងៗទៀតពីររូបភាពរបស់អ្នក។
Export to PDF ក៏ត្រូវបានដាក់បញ្ចូលទៅកាន់ Share menuនៅគ្រប់ app របស់របស់យើង ហើយវាអាចអោយអ្នកប្រើប្រាស់រាល់គ្នាប្រើមិនថាអ្នកប្រើប្រាស់នោះមាន Office 365 subscription រឺក៏អត់នោះទេ។ នាពេលនេះផងដែរ Office for iPadអាចជាមួយនិង third-party fontsទៀតផង….”
សម្រាប់ពត៌មានលម្អិតបន្ថែមអំពី Office for iPad update នេះគឺមាននៅលើគេហទំព័រ Microsoft Office Blog website៕
ប្រភព៖ Microsoft