កាលពីព្រឹកថ្ងៃម្សឹលមិញនេះដែរ ទូរស័ព្ទស្មាតហ្វូនដែលមិនទាន់បានបង្ហាញខ្លួនម៉ូដែល Samsung Galaxy Note 4 ដែលមានលេខម៉ូដែល SM-N910L ត្រូវបានដាក់បង្ហាញនៅលើគេហទំព័ររបស់Korean carrier។ ហើយនាពេលនេះដែរមានពត៌មានមួយបានអោយដឹងថាស្មាតហ្វូនមួយនេះនិងត្រូវបានដាក់បង្ហាញនៅក្នុងពេលឆាប់ៗនេះ។
យោងតាមរបាយការណ៍ថ្មីមួយពីប្រព័ន្ធផ្សព្វផ្សាយ Korea Times បានអោយដឹងថាក្រុមហ៊ុន Samsung គឺមានគម្រោងនិងធ្វើការដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីរបស់ពួកគេគឺម៉ូដែល Samsung Galaxy Note 4 នៅថ្ងៃទី ០៣ ខែកញ្ញាខាងមុខនេះ។
“ក្រុមហ៊ុន Samsung និងប្រារព្ធនូវព្រឹត្តិការណ៍មួយដើម្បីប្រកាស់ពីស្មាតហ្វូនម៉ូដែលថ្មីរបស់ពួកគេនៅថ្ងៃទី០៣ ខែកញ្ញានេះគឺពីរបីថ្ងៃមុនពេលព្រឹត្តិការណ៍ប្រចាំឆ្នាំ IFA trade fair ក្នុងទីក្រុង Berlin, ប្រទេសអាល្លឺម៉ង់ និង ការដាក់ពិពណ៌បច្ចេកវិទ្យាដ៏ធំបំផុតរបស់អឺរ៉ុប” នេះបើតាមសម្តីរបស់នាយកក្រុមហ៊ុន Samsung។
ចំពោះលក្ខណៈសម្បត្តិរបស់ Galaxy Note 4 គឺត្រូវបានគេនិយាយអោយដឹងថាវាត្រូវបានបំពាក់មកជាមួយនិងអេក្រង់ទំហំ 5.7 អ៊ីងដែលមាន resolution ក្នុងកម្រិត 2560 x 1440 ភិចស៊ែល, Snapdragon 805/Exynos 5433 chipset, RAM ទំហំ 3GB,ទំហំនៃការផ្ទុកម៉េមូរី 32GB , microSD card slot, fingerprint sensor, និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ៕
ប្រភព៖ SamMobile