ព័ត៌មាន

ហេតុអ្វីបានជា Google Service ស៊ីថ្មច្រើននៅលើឧបករណ៍ Android?

ជាការពិតនាស់ Google Service គឺប្រើប្រាស់ថាមពលថ្មច្រើននៅលើឧបករណ៍ Android ហើយពេលនេះយើងនឹងប្រាប់ពីវិធីសាស្រ្តក្នុងការដោះស្រាយនូវបញ្ហានេះ។

 image

តាមពិតទៅ Google Play Services គឺជាផ្នែកមួយយ៉ាងសម្រាប់ជំនួយដល់ឧបករណ៍ Android ក៏ប៉ុន្តែវាប្រើប្រាស់ថាមពលថ្មច្រើនដែលពេលខ្លះលោកអ្នកមិនដែលចាប់អារម្មណ៍ឡើយ។

ការឆែកមើលពីការប្រើប្រាស់ថាមពលថ្មនៅលើ Android

ដើម្បីពិនិត្យមើលពីការប្រើប្រាស់ថាមពលថ្មនៅលើឧបករណ៍ Android របស់លោកអ្នកសូមចូលទៅកាន់ Settings និងរើសយក Battery ។

 image

តើ Google Service ធ្វើការអ្វីខ្លះ?

–       Google Account Manager សម្រាប់ផ្ទុកនូវការ Sync លើ Google Account របស់លោកអ្នកដូចជា Email ជាដើម

–       Google Services Framework សម្រាប់ធ្វើការទំនាក់ទំនងជាមួយនឹង Google ដូចជាការប្រើប្រាស់ Cloud Messaging

–       Google Contacts Sync សម្រាប់ធ្វើការ Sync ពីឧបករណ៍ Android របស់លោកអ្នកទៅកាន់ Web បាន

–       Google Backup Transport សម្រាប់ធ្វើការ Backup Data នៅលើ Google Server ហើយលោកអ្នកក៏អាចធ្វើការ​Restore បានផងដែរ។

–       Google Play Services គឺជា Layer នៃ Services ទាំងអស់របស់កម្មវិធី Android ដែលលោកអ្នកប្រើប្រាស់។

 image

ដើម្បីធ្វើការរក្សាថ្មឲ្យប្រើប្រាស់បានលោកអ្នកចូលទៅកាន់ Settings > Location និងជ្រើសយក “Battery Saving”។

 image

លើសពីនេះទៅទៀត លោកអ្នកក៏អាចធ្វើការចូលទៅកាន់ Disable Google Service មួយចំនួនបានផងដែរ។

 image

លើសពីនេះទៅទៀត លោកអ្នកអាចធ្វើការ uncheck ទៅលើ Auto-sync Data បានផងដែរ។

 image

ប្រសិនបើលោកអ្នកចង់ធ្វើការ Reset Phone សូមចូលទៅកាន់ Settings > Backup & Reset > Factory Reset Data បានផងដែរ។

 image