ព័ត៌មាន

វិធីសាស្រ្តក្នុងការទទួល Android Notifications នៅលើ PC ឬ Mac របស់លោកអ្នក

ទូរស័ព្ទរបស់លោកអ្នកតែងតែលឺសំឡេង ឬផ្តល់សំឡេងនៅពេលដែលវាបានទទួល Notification ណាមួយ។ ចុះប្រសិនបើ នៅពេលដែលលោកអ្នកធ្វើការងាររវល់នៅលើកុំព្យួទ័ររបស់លោកអ្នក តើលោកអ្នកត្រូវទៅលើកទូរស័ព្ទរបស់លោកអ្នក ធ្វើការ Unlock វាបន្ទាប់មកចុចលើ Notification មែនដែរឬទេ? ពេលនេះវាលែងជាក្តីរំខានទៀតហើយ លោកអ្នកអាចធ្វើការបញ្ជូន Android Notification នេះដាក់នៅលើកុំព្យួរទ័ររបស់លោកអ្នកបានហើយ។

 image

យ៉ាងណាមិញ វាអាចប្រើប្រាស់បានសម្រាប់ប្រព័ន្ធប្រតិបត្តិការ​ Android 4.1 ឡើងទៅ ហើយ Android Notification នេះនឹងបង្ហាញខ្លួនតែនៅលើកម្មវិធី Chrome Browser នៅលើប្រព័ន្ធប្រតិបត្តិការ​ Windows, Mac OS X, Linux និង Chrome OS។

ការតម្លើង PushBullet

ជាតំបូង សូមលោកអ្នកធ្វើការតម្លើងកម្មវិធី PushBullet នៅលើឧបករណ៍ Android របស់លោកអ្នកដែលលោកអ្នកអាចធ្វើការទាញយកពី Google Play។ ចុចដំណើរការកម្មវិធី PushBullet និងធ្វើការ Signin ជាមួយនឹង Google Account ។

 image

បន្ទាប់មកធ្វើការចុចធីកនៅក្នុង Notification Mirroring Service ដើម្បីអនុញ្ញាត្តិឲ្យកម្មវិធីនេះចែករំលែកទៅកាន់ឧបករណ៍ផ្សេងទៀត។

 image

បន្ទាប់ពីលោកអ្នកបានធ្វើការតម្លើងកម្មវិធី PushBullet រួចរាល់នៅក្នុងឧបករណ៍ Android របស់លោកអ្នកហើយសូមធ្វើការតម្លើង​ PushBullet Extension នៅលើ Chrome Web Store ដែលស្ថិតនៅក្នុងកុំព្យួទ័ររបស់លោកអ្នក។

ចុចនៅលើ PushBullet icon នៅលើ Chrome Toolbar និង ធ្វើការ​ Signin ឲ្យដូចទៅនឹង Google Account ដែលលោកអ្នកបានធ្វើការ Signin នៅលើឧបករណ៍ Android។

 image

ការមើល Notification

នៅពេលដែលលោកអ្នកបានធ្វើការតម្លើងចប់សព្វគ្រប់ហើយ Notifications នឹងធ្វើការ Pop Up នៅលើ Windows របស់លោកអ្នកដូចទៅនឹងអ្វីដែលវាបានបង្ហាញនៅលើឧបករណ៍ Android របស់លោកអ្នក។ បន្ទាប់មក PushBulltet នឹងធ្វើការលាក់ពួកវានៅប៉ុន្មាននាទីក្រោយមក ប៉ុន្តែវាត្រូវបានរក្សាទុកនៅក្នុង Chrome Notification Center ។

 image

លោកអ្នកក៏អាចធ្វើការកំណត់លក្ខខ័ណ្ឌមួយចំនួននៅលើ PushBullet Extension បានផងដែរ។

 image

លើសពីនេះទៅទៀត PushBullet មិនត្រឹមគ្រាន់តែជា Notifications នោះទេ។ លោកអ្នកអាចប្រើប្រាស់វាដើម្បីធ្វើការផ្ញើរសារ Links ការបញ្ជូន Files, Locations និង Data ជាច្រើនទៀតពីកុំព្យួទ័ររបស់លោកអ្នកទៅកាន់ស្មាតហ្វូនរបស់លោកអ្នកវិញបានផងដែរ។

 image

លោកអ្នកក៏អាចធ្វើការផ្ញើរសារបានតាមរយៈ PushBullet បានផងដែរ ប៉ុន្តែលោកអ្នកត្រូវប្រើប្រាស់ជាមួយនឹង Mighty Text ទើបលោកអ្នកអាចធ្វើការផ្ញើរសារបាន។

 image

សរុបមក PushBullet គឺជាកម្មវិធីនៅលើរបស់ Google ដែលវាមិនត្រឹមតែឲ្យ Android និង​Chrome ធ្វើការជាមួយគ្នាបាននោះទេ វាថែមទាំងផ្តល់នូវសេវាកម្មផ្សេងទៀតដែលលោកអ្នកមិនដែលបានដឹងអំពីវា។​