ព័ត៌មាន

Lenovo Vibe Z2 Proបង្ហាញខ្លួនជាផ្លូវការជាមួយនិងអេក្រង់ទំហំ6អ៊ីង

image

បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយតៗគ្នា​មក ជា​ចុង​ក្រោយនេះ​ក្រុមហ៊ុន Lenovo ក៏បានសម្រេចចិត្ត​ធ្វើការ​ប្រកា​ស់នូរ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​ដែលមាន​ឈ្មោះថា  Lenovo Vibe Z2 Pro ។ ទូរស័ព្ទ​ស្មា​ត​មួយ​នេះ​ត្រូវបាន​ឌី​ស្សាញ​ឡើង​ដោយ​បំពាក់​មកជា​មួយ​នូវ​លក្ខណៈសម្បត្តិ និង បច្ចេកវិទ្យា​ទាន់សម័យ​បំផុត ហើយ​ការ​ឌី​ស្សាញ​របស់​ម៉ូ​ដែល​នេះ​គឺ​ដូច​ទៅ​និង​រូបភាព​ដែល​បាន​លេច​ធ្លាយមែន។

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Lenovo Vibe Z2 Pro បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 6 អ៊ីងប្រភេទ IPS display ដែលមាន resolution កម្រិត 2560 x 1440 ភិចស៊ែលជាមួយដង់ស៊ីតេ កម្រិត 490ppi ភិ​ច​ស៊ែ​ល​និង​គ្រប់គ្រង​ដំណើរការ​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ quad-core Qualcomm Snapdragon 801 chipset ក្នុង​ល្បឿន 2.5GHz ជាមួយ​ក្រាហ្វិក​ប្រភេទ Adreno 330 GPU និង​អង្គ​ចងចាំ​ទំហំ 3GB នៃ RAM។ទាក់ទង​ទៅ​និង​វិមាត្រ​វិញ ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​រចនា​ឡើង​ដោយមាន​ទំហំ 156 x 81.3 х 7.7ម​ម ទម្ងន់​ត្រឹមតែ 179 ក្រាម និង​មាន​រូបរាង​ធ្វើឡើង​ពី​សារធាតុ​លោហធាតុ។ បន្ថែម​ទៅទៀត​នោះ​វា​មាន​ថាមពល​ថ្ម​កម្រិត 4,000 mAh នៅ​ផ្នែក​ខាងក្នុង​ដែល​វា​ពិតជា​ធានាថា​អ្នក​អាច​ប្រើប្រាស់​វា​យូរ​ដោយ​មិនមាន​ការបារ​ម្មណ៍​ពី​បញ្ហា​ថ្ម និង​មាន​កាមេរ៉ា​ទំហំ 16MPដែលជា​ប្រភេទ optical image stabilization និង​អាច​ចាប់យក​វីដេអូ​កម្រិត 4K ។

លក្ខណៈ​ផ្សេងទៀត​ដែល​បាន​ភ្ជាប់​មក​ជាមួយនិង​ស្មា​ត​ហ្វូ​ន​មួយ​នេះ​រួមមាន WiFi, Bluetooth, dual-SIM support (GSM + LTE), ម៉ូ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 32GB ប្រព័ន្ធ​ដំណើរការ​ប្រភេទ Android 4.4 Kitkat ជាមួយនិង Vibe UI 2.0 ផ្ទាល់​របស់​ក្រុមហ៊ុន Lenovo និង​មាន​ជម្រើស​ពណ៌​ធម្មជាតិ​ដូចជា​ខ្មៅ មាស និង ស។ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​ក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ GSMArena