ព័ត៌មាន

វត្តមានថ្មីនៃ Oppo N1 ជាមួយនិងអេក្រង់ 5 អ៊ីង

image

កាលពី​ខែឧសភា ក្រុមហ៊ុន Oppo បានធ្វើការ​ប្រកាស់​នូវ​ស្មា​ត​ហ្វូ​ន​មួយ​ម៉ូ​ដែល​របស់ខ្លួន​ដែលមាន​ឈ្មោះថា  Oppo N1 Mini ប៉ុន្តែ​ក្នុងពេលនោះ​ក្រុមហ៊ុន​មិនបាន​ធ្វើការ​បង្ហាញ​នូវ​លក្ខណៈសម្បត្តិ​ដែលមាន​នៅលើ​ស្មា​ត​ហ្វូ​ន​នោះទេ។ ជាការ​ពិតណាស់ នាពេល​នេះដែរ​រឿង​អាថ៌កំបាំង​នេះ​ក៏បាន​ទំលាយ​នូវ​ពត៌មាន​លម្អិត​នៃ Oppo N1 Mini នេះ​ដែល​រួមមាន​លក្ខណៈសម្បត្តិ​ក៏ដូចជា​តម្លៃ​របស់​វា។

ឧបករណ៍​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Oppo N1 ត្រូវបាន​រចនា​ឡើង​ដោយ​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5 អ៊ីង​ប្រភេទ HD display ជាមួយ​អង្គ​ប្រតិបត្តិការ​ប្រភេទ quad-core Qualcomm Snapdragon 400 chipset ដែលមាន​ល្បឿន 1.6GHz Cortex-A7  ក្រាហ្វិក​ប្រភេទ Adreno 305 GPU និង មាន​វិមាត្រ  148.4 x 72.2 x 9.2ម​ម និង ទម្ងន់​ត្រឹមតែ 160 ក្រាម​ប៉ុណ្ណោះ។

មិន​ត្រឹមតែ​ប៉​ណ្ណោះ​វា​មាន​អង្គ​ចងចាំ​RAMទំហំ 2GB និង​ម៉េ​មូ​រី​ដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន​ទំហំ 16GB ក៏ដូចជា​កាមេរ៉ា​ទំហំ  13MP ។ បន្ថែម​ទៅទៀត​នោះ​វា​មាន​បច្ចេកវិទ្យា Wi-Fi, Bluetooth 4.0, GPS, 4G LTE, ថាមពល​ថ្ម 2,140 mAhនិង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Color OSដែល​ផ្អែកលើ Android 4.3 Jelly Bean OS។

ចំពោះ​តម្លៃ​វិញ វា​ត្រូវបាន​ដាក់លក់​ក្នុងប្រទេស​ម៉ាឡេស៊ី​ក្នុង​ត​ម្រ​លៃ RM 1,398 (ប្រហែលជា $438) ហើយ​ការ​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​ដ៏​ទៃ​គឺ​ប្រហែលជា​ក្នុងពេលឆាប់ៗនេះ៕

ប្រភព៖  OppoOppo (Facebook)