ប្រសិនបើអ្នកមានចំណាប់អារម្មណ៍នូវពត៌មាន និង លក្ខណៈសម្បត្តិបន្ថែមពីទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីដែលមានឈ្មោះថា Xiaomi Mi4 ដែលទើបតែបានដាក់បង្ហាញនាពេលថ្មីៗនេះ អ្នកក៏ប្រហែលជានិងមានចំណង់ចំណូលចិត្តនូវវីដេអូថ្មីមួយខាងក្រោមនេះដែលវាត្រូវបានគេបង្កើតឡើងដើម្បីផ្តល់នូវទដ្ឋិភាពដ៏អស្ចារ្យទូទៅនៃរូបរាង ការរចនា និង លក្ខណៈសម្បត្តិពិសេសៗជាច្រើនទៀតរបស់ឧបករណ៍ស្មាតមួយនេះ។
Xiaomi Mi4 មានអេក្រង់ទំហំ 5.0 អ៊ីងប្រភេទ PS LCD capacitive touchscreen ដែលផ្តល់ resolution កម្រិត 1080 x 1920 ភិចស៊ែលនិងដង់ស៊ីតេ 441 ppi ភិចស៊ែល និង មានអង្គប្រតិបត្តិការប្រភេទ Qualcomm Snapdragon 801 Quad-core 2.5 GHz Krait 400 processor ដែល supportដោយក្រាហ្វិកប្រភេទ Adreno 330 និងអង្គចងចាំ RAM ទំហំ 3GB។
លក្ខណៈផ្សេងទៀតនៃស្មាតហ្វូន Xiaomi Mi4 រួមមានកាមេរ៉ាក្រោយទំហំ 13 មេហ្កាភិចស៊ែលដែលផ្តល់កម្រិតនៃការចាប់យករូបភាពនិងវីដេអូក្នុងកម្រិត 4128 x 3096 ភិចស៊ែលដែលភ្ជាប់មកជាមួយនិងបច្ចេកវិទ្យា autofocus និង dual-LED flash ក៏ដូចជាកាមេរ៉ាមុខទំហំ 8 មេហ្កាភិចស៊ែល1080p @ 30fps និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ប្រភេទ Android 4.4.2 KitKat ។ហើយ Xiaomi MI4 មានវិមាត្រ 68.55មម x 239.2មម x 8.9មម ៕
ប្រភព៖ ibuygou