ព័ត៌មាន

ហេតុផល ៦ យ៉ាងដែលអ្នកមិនអាចយកទូរស័ព្ទទៅតាមអ្នកគ្រប់ពេលវេលា

ពេលខ្លះ មនុស្សមួយចំនួនអាចទិញ Labtop ឬ Wi-Fi Tablet គ្រប់ទីកន្លែងបាននៅលើពិភពលោក ហើយពេលខ្លះលោកអ្នកទិញស្មាតហ្វូនមកពីខាងក្រៅប្រទេសមកប្រើប្រាស់ប៉ុន្តែមិនអាចប្រើប្រាស់នៅក្នុងស្រុកបាននោះទេ។

 image

ពេលនេះយើងនឹងពន្យល់ពីហេតុផលដែលលោកអ្នកមិនអាចប្រើប្រាស់ស្មាតហ្វូនទាំងនោះនៅលើប្រទេសរបស់លោកអ្នកបាន។

១. Phone Locking

ស្មាតហ្វូនជាច្រើនត្រូវបានលក់ជាលក្ខណៈ Locked Phone ដែលពឹងផ្អែកទាំងស្រុងទៅលើ Network ជាក់លាក់ណាមួយ។ ហើយពេលនេះ លោកអ្នកត្រូវធ្វើការ Unlock ស្មាតហ្វូនរបស់លោកអ្នកជាមុនសិនមុនពេលដែលលោកអ្នកអាចប្រើប្រាស់វាបាននៅក្នុងប្រទេសរបស់លោកអ្នកបាន។

 image

ជាទូទៅស្មាតហ្វូនដែលលោកអ្នកទិញពីក្រៅប្រទេស លុះត្រាតែចប់កុងត្រាទើបលោកអ្នកអាចធ្វើការ Unlock បាន។

២. GSM និង CDMA

Cellular Networks ជាច្រើនប្រើប្រាស់នូវប្រព័ន្ធ GSM (Global System for Mobile Communications) ខណៈពេលខ្លះទៀតប្រើប្រាស់នូវប្រព័ន្ធ CDMA (Code Division Multiple Access) ។ នៅលើពិភពលោក គេប្រើប្រាស់ GSM ចំនែកនៅអាមេរិចគេប្រើប្រាស់ CDMA និង GMS ។

 image

៣. CDMA Restrictions

CDMA គឺប្រើប្រាស់ប្រព័ន្ធដែលតឹងរ៉ឹងជាង GSM ។ ទូរស័ព្ទ GSM គឺជាទូរស័ព្ទដែលប្រើប្រាស់នូវ SIM Cards ។ ចំនែកពពួក CDMA Phones វិញប្រើប្រាស់នូវ Ship Locked ទៅលើ Network នោះហេតុនេះហើយបានជាវាពិបាកក្នុងការយកចេញក្រៅប្រទេស។

 image

៤. Frequencies

ជាទូទៅនៅតាមប្រទេសធំៗនីមួយៗគេប្រើប្រាស់កម្រិត Frequencies ផ្សេងៗពីគ្នា។ ចំពោះ GSM Phones ប្រើប្រាស់នូវ 3 Bands Frequencies គឺ 900/1800/1900 MHz, 850/1800/1900 MHz, ឬ 850/900/1800/1900 MHz ។ ប្រសិនបើវាមិនទ្រទ្រង់ Frequencies នេះវាមិនអាចប្រើប្រាស់ Network បាននោះទេ។

 image

៥. LTE Bands

នៅពេលដែលលោកអ្នកប្រើប្រាស់ LTE Bands Network នោះវានឹងត្រូវទ្រទ្រង់នូវ LTE Network Frequencies ផ្សេងៗគ្នាផងដែរ។

 image

៦. ទំហំ SIM Card

ចំពោះ GSM Phone ប្រើប្រាស់ SIM Card ទំហំផ្សេងៗគ្នាហើយពេលខ្លះស្មាតហ្វូនខ្លះប្រើប្រាស់នូវ SIM Cards ជាប្រភេទ Full-Size SIM, mini-SIM, macro-SIM និង​ nano-SIM ។

 image