ព័ត៌មាន

ឧបករណ៍ពាក់ដៃ Movo Wave Fitness Tracker អាចធ្វើការកាម្ម៉ង់ទុកមុនត្រឹមតែ 29 ដុល្លាតែប៉ុណ្ណោះ(វីដេអូ)

image

បន្ទាប់ពី​មានការ​ពេញនិយម​ទៅលើ​ឧបករណ៍​ពាក់​ដៃ​ដែល​ជួយ​តាមដាន​សកម្មភាព​ប្រចាំថ្ងៃ និង សុខភាព​របស់​មនុស្ស​ផង​នោះ(  fitness tracker) ថ្មីៗនេះដែរ​មាន​ឧបករណ៍​ពាក់​ដៃ​ថ្មី​មួយទៀត​ដែល​បាន​ដាក់លក់​ក្នុង​តម្លៃថោក​សមរម្យ​ដែលមាន​ឈ្មោះថា Movo Wave ដែល​តម្លៃ​កា​ម្ម៉​ង់​ទុក​មុន​ត្រឹមតែ  $29 ប៉ុណ្ណោះ​ដែល​អាច​ជួ​សន្សំសំចៃ​ច្រើន​បើ​ប្រៀបធៀប​ទៅ​ឧបករណ៍​ពាក់​ដៃ​ដ៏ទៃទៀត​ដែល​បាន​ដាក់លក់​នៅលើ​ទីផ្សារ​ដែលមាន​តម្លៃ​ពី $100 ឡើងទៅ។

ឧបករណ៍​ពាក់​ដៃ  Movo Wave នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់អោយ​អ្នកប្រើប្រាស់​នូវ​ការតាមដាន​ពី​សកម្មភាព​ប្រចាំថ្ងៃ កត់ត្រា​នូវ​ចំនួន​ជណ្តើរ រយះ​ចម្ងាយ​នៃ​ការធ្វើដំណើរ និង ចំនួន​កាឡូរី​ដែល​ត្រូវបាន​បំផ្លាញ​ថែមទៀត​ផង។

ចំពោះ​កម្មវិធី​ដែល​បាន​អម​មកជា​មួយ​វា​គឺ​អា​ប្រើ​បាន​ទាំង​ប្រព័ន្ធ​ដំណើរការ​ប្រភេទ Android និង iOS ។  អ្នកប្រើប្រាស់ Movo Wave អាចធ្វើ​ការតាមដាន និង បង្ហាញ​នូវ​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​បាន​ដោយ​ងាយស្រួល។ ខាងក្រោម​នេះ​គឺជា​វីដេអូ​ដែល​បង្ហាញ​ពី​លក្ខណៈ និង មុខងារ​ផ្សេងទៀត​ដែលមាន​នៅលើ​ឧបករណ៍​ពាក់​ដៃ​មួយ​នេះ។

បច្ចេកវិទ្យា​ថ្មី​នេះ​និង​អាចជួយ​អោយ​លោកអ្នក​មានការ​តាមដាន​នូវ​សកម្មភាព​និង​សុខភាព​របស់​អ្នក​បាន​ដោយ​ស្រួល​ដែលជា​ហេតុ​ជួយ​អោយ​អ្នកមាន​សុខភាព​ល្អ៕

ប្រភព៖  Tech Crunch