ព័ត៌មាន

ស្រោមទូរស័ព្ទ Moto Xថ្មីមិនត្រឹមតែបង្កើននូវថាមពលថ្ម ថែមទាំងមានរន្ធ​ MicroSD Card

image 

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Moto X គឺ​ថ្វីត្បិតតែ​មាន​ចំណាស់​បន្តិច​មាន​ប៉ុន្តែ​វា​នៅតែ​ជា​ផលិតផល​ស្តង់ដា​និង​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់។ ថ្វីត្បិតតែ​វា​មាន​កម្រិត​ថាមពល​ថ្ម 2,200 mAh ក៏ពិតមែន ប៉ុន្តែ​ប្រសិនបើ​អ្នក​គិតថា​វា​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ នាពេលនេះ​សូម​ងាក​មករ​កនូវ​ឧបករណ៍​ថ្មី​មួយ​ដែលជា​ស្រោម​ការពារ​ទូរស័ព្ទ​ដែលមាន​ឈ្មោះថា Mugen។

ថ្មីៗនេះ​ក្រុមហ៊ុន Mugen បានធ្វើ​ការដាក់​បង្ហាញ​នូវ​ស្រោម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Moto X ដែល​វា​មិន​ត្រឹមតែ​អាចធ្វើ​ការបន្ថែម​នូវ​ថាមពល​ថ្ម​បាន​រហូតដល់​កម្រិត 2,800 mAh ផងដែរ​វា​ក៏បាន​បន្ថែម​នូវ​រន្ធ microSD card សម្រាប់​ពង្រីក​ទំហំ​បន្ថែម។

ដើម្បី​ធានាថា​វា​ដំណើរការបាន​ដោយ​រលូន​ក្រុមហ៊ុន Mugen ក៏បានផ្តល់​អនុសាសន៍​ដែ​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Moto X ត្រូវតែ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់ពី Android 4.4.2 ឡើងទៅ។ បើ​មិន​ដូច​ច្នេះ​ទេ​អ្នក​ត្រូវបាន​ពឹងផ្អែក​ទៅលើ​កម្មវិធី​ទី​បី​ដើម្បី​ប្រើ​នូវ​រន្ធ microSD card នេះ៕

ប្រភព៖  Mugen