ព័ត៌មាន

បែកធ្លាយនូវរូបភាព និង វីដេអូ Pantech Pop Up Note

image

បើទោះបីជា​ថេ​ប្ល៊េ​ត​ម៉ូ​ដែល Pantech Pop Up Note គឺ​មិនទាន់​ប្រកាស់​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន Pantech ក៏ប៉ុន្តែ Pop Up Note ត្រូវបាន​លេច​ធ្លាយ​នូវ​វីដេអូ​មួយ​ដែល​បាន​អម​មក​ជាមួយនិង​រូបភាព និង​លក្ខណៈសម្បត្តិ​មួយចំនួន​របស់​វា។

Pantech Pop Up Note មាន​អេក្រង់​ទំហំ 5.5 អ៊ីង​ប្រភេទ Full HD LCD display និង​គ្រប់គ្រង​ដំណើរការ​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ  Snapdragon 800 quad-core processor ដែលមាន​ល្បឿន 2.3 GHz ដែល​អាច​ប្របាន​ជាមួយនិង​ក្រាហ្វិក​ប្រភេទ Adreno 330 graphics chip និង អង្គ​ចងចាំ​ទំហំ 2GB នៃ RAM។

ឧបករណ៍​ថ្មី​នេះ​គឺ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​ដោយបាន​បំពាក់​ឡើង​ដោយ​បរិក្ខា​បច្ចេកវិទ្យា​កម្រិតស្តង់ដា​ខ្ពស់ និង មានគុណ​ភាពល្អ ដោយ​នៅលើ​បន្ទះ Board ត្រូវបាន​ភ្ជាប់​មក​ជាមួយនិង​ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី 16GB ហើយ​វា​ក៏​អាច​ពង្រីក​ទំហំ​បាន​តាមរយះ​រន្ធ microSD card ដែល​អាច​ពង្រីក​ទំហំ​បាន​រហូតដល់​ទំហំ 32 GB។ បន្ថែម​ទៅទៀត​នោះ នៅ​ផ្នែក​ខាងមុខ​នៃ Pantech Pop Up Note គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ទំហំ 2.1 មេ​ហ្កា​ភិ​ច​ស៊ែ​ល សម្រាប់ វីដេអូ​ខ​ល និង នៅ​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ចាប់យក​រូបភាព និង វីដេអូ។ ប៉ុន្តែ​មិនមាន​ពត៌មាន​ណាមួយ​បានបញ្ជាក់​ពី​តម្លៃ និង ទីផ្សារ​ដែល​វា​ត្រូវបាន​ដាក់លក់​នោះទេ៕

 

ប្រភព៖  G for Games