ព័ត៌មាន

បែកធ្លាយពត៌មានថា HTC Nexus 8 ដំណើរការលើ Android L

image

កន្លងទៅ​រយះពេល12ខែ​ទៅនេះ មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​បាន​និយាយ​ពី​ថេ​ប្ល៊េ​ត​ម៉ូ​ដែល HTC Nexus 8  ប៉ុន្តែ​ក្នុង​សប្តាហ៍​នេះដែរ​មានការ​បែកធ្លាយ​នូវ​លក្ខណៈសម្បត្តិ​របស់​វា។

ពត៌មាន​លេច​ធ្លាយ​ចុង​ក្រោយនេះ​បាន​បង្ហាញថា HTC Nexus 8 ត្រូវបាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​មុខ​ទំហំ 1.6 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​វីដេអូ​ខ​ល កាមេរ៉ា​ក្រោយ​មាន​ទំហំ 8 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ចាប់យក​រូបភាព​និង​វីដេអូ ហើយ​វា​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​បំផុត​របស់ Google Android ក្នុង​ទម្រង់​ជា Android L។

លក្ខណៈសម្បត្តិ​ដែល​បាន​លេច​ធ្លាយ​កាលពី​ម្សិលមិញ​រូ​ម​មាន​អេក្រង់​ទំហំ 8.9 អ៊ីង ជាមួយនិង Resolution កម្រិត 2560 x 1600 ភិ​ច​ស៊ែ​ល គ្រប់គ្រង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ 64-bit Tegra processor ម៉េ​មូ​រី​ទំហំ 4GB នៃ​ប្រភេទ Elpida ក្នុង​ទម្រង់​ជា 2 x 2GB configuration បច្ចេកវិទ្យា LTE modem និង​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ប្រហែលជា $350 ដើម្បី​ប្រកួតប្រជែង​ជាមួយនិង​ម៉ូ​ដែល Samsung Tab S 8.4។

ប៉ុន្តែ​តម្លៃ​ដែល​បានបង្ហាញ​ខាងលើ និង គោលដៅ​ទីផ្សារ​នៃ​ការ​ចរាចរណ៍​ដាក់លក់​គឺ​មិនទាន់បាន​បញ្ជា​ក់ដោយ​ក្រុមហ៊ុន HTC នៅឡើយ​នោះទេ ប៉ុន្តែ​វា​ប្រហែលជា​និង​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការន៍​IFS 2104 ដែល​ចាប់ផ្តើម​នៅ​ខែក្រោយ។ សម្រាប់​ពត៌មាន​បន្ថែម​ទាក់ទង​និង HTC Nexus 8 សូម​ចូលទៅ​កាន់​គេ​ហំ​ព័រ​របស់ Arena website រឺក៏​ប្រភព​ខាងក្រោយ៕

ប្រភព៖  UpLeaks  (Twitter) :  MobilTelefon.ru  :  RRA  :  G4Games