ព័ត៌មាន

ក្រុមហ៊ុ​ន Microsoft ផ្អាកការផលិតស្មាតទូរស័ព្ទមកបញ្ចេញម៉ូដែល 25$ សិន

ក្រុមហ៊ុ​ន Microsoft បានដាក់ចេញគម្រោងថ្មីបញ្ឃប់ការផលិត Nokia X និង Asha S60​ដោយងាកមកផលិតម៉ូដែលថ្មីដែលមានតម្លៃសមរម្យហើយប្រព័ន្ធប្រត្តិបត្តិការ Windows Phone ។​

Nokia 130 មានមុខងារកំណត់ ប៉ុន្តែបានបន្ថែកម្មវិធីចាក់តន្រ្តី MP3និងកម្មវិធីចាក់វីដេអូក្នុងមេម៉ូរ៉ីកាត មានកម្មវិធីវិទ្យុ។ ម៉ូដែលថ្មីនេះមានពីរប្រភេទ ប្រភេទស៊ីម 1 និងប្រភេទស៊ីមពីរ អាចប្រើ Bluetooth និយាយគ្នាបាន 13 ម៉ោង ចាក់តន្រ្តីបាន 46 ម៉ោង។ 

image

ម៉ូដែលថ្មីនេះបានបំពាក់មកជាមួយអេក្រង់ទំហំ 1.8 អ៊ីងមានពណ៌ចំរុៈដូចជា ពណ៌ក្រហម ពណ៌ស និងមានកាសស្តាប់។ Nokia 130 នឹងត្រូវបានគេដាក់បង្ហាញនៅពេលឆាប់ៗនេះហើយ។ 

image

ក្រុមហ៊ុន Microsoft មិនទាន់បានប្រកាសលក់ផលិតផលរបស់ខ្លួននៅឡើយ ប៉ុន្តែបានអៈអាងថានឹងដាក់លក់នៅអាស៊ី  អាហ្វ្រិក អឺរ៉ុបខាងលិច និងអាមេរិចឡាទីន។

ប្រភពៈTechRa