ព័ត៌មាន

តើ Airplane Mode ធ្វើអ្វីខ្លះ និងមានសារៈសំខាន់អ្វីខ្លះ?

Airplane Mode អាចធ្វើការ Disable នូវ Cellular Radio របស់ឧបករណ៍ស្មាតហ្វូន ប្រព័ន្ធ Wi-Fi និង Bluetooth ជាដើម។ តើវាមានផលប្រយោជន៍អ្វីខ្លះនៅពេលដែលប្រើប្រាស់នូវ Airplane Mode?

 image

ជាការពិតណាស់នៅពេលដែលលោកអ្នកប្រើប្រាស់នូវ Airplane Mode នៅពេលនោះឧបករណ៍របស់លោកអ្នកនឹងធ្វើការរក្សាថ្មឲ្យកាន់តែមានភាពយូរជាងមុនហើយថ្មប្រើប្រាស់បានយូរនេះដោយសារតែវាបានបិទនូវ Wireless Radios ។

តើ Airplane Mode ធ្វើអ្វីខ្លះ?

ទោះបីជាលោកអ្នកប្រើប្រាស់នូវឧបករណ៍ Android Phone, iPhone, iPad, Windows 8 Tablet ឬឧបករណ៍ផ្សេងទៀតក្តី Airplane Mode គឺជាមុខងារដូចគ្នាសម្រាប់ Disable Devices របស់លោកអ្នកដូចជា៖

–       Cellular : ឧបករណ៍របស់លោកអ្នកនឹងធ្វើការឈប់ទំនាក់ទំនងជាមួយនឹង Cell Towers ហើយលោកអ្នកមិនអាចធ្វើការ Send និង Receive នូវសារបានទេ សូម្បីតែ Voice Call និង SMS Message ក៏មិនអាចដំណើរការបានដែរ។

–       Wi-Fi : ស្មាតហ្វូនរបស់លោកអ្នកនឹងធ្វើការឈប់ Scan នូវ Wi-Fi ដែលនៅជិតៗ Network រប់សលោកអ្នក។

–       Bluetooth : សម្រាប់ប្រព័ន្ធ Bluetooth វិញក៏ត្រូវបានបិទផងដែរ។

–       GPS : មុខងារ GPS ត្រូវបានបិទហើយយើងមិនអាចដឹងពីទីតាំងនៅត្រង់ណាបានទេ។

លោកអ្នកអាចធ្វើការចូលទៅក្នុង Settings និងរើសយក Wireless និង Networks សម្រាប់ធ្វើការបិទនិងបើក Airplane Mode នេះ។

 image

បើសម្រាប់ iPhone លោកអ្នកអាចចូលទៅកាន់ Settings នឹងធ្វើការ on នូវ Airplane Mode បានផងដែរ។

 image

នៅលើកុំព្យូទ័រលោកអ្នកក៏អាចធ្វើការបិទនូវ Airplane Mode បានផងដែរ។

 image

សរុបមក Airplane Mode មានសារៈសំខាន់គឺរក្សាថាមពលថ្មរបស់លោកអ្នកមិនឲ្យអស់ច្រើន។