ព័ត៌មាន

តើ Apple ត្រៀមខ្លួនបញ្ចេញផលិតផល Up Grade ថ្មីជាអ្វីទៅ?

យោងតាមរបាយការណ៍ Bloomberg បានឱ្យដឹងថា អ្នកចែកចាយផលិតផល Apple បំរុងនឹងបញ្ចេញផលិតផល iPad Air និង Retina iPad mini ថ្មីទៀតហើយ។ ផលិតផល iPad Air2 ថ្មីនឹងបំពាក់មកជាមួយអេក្រង់ទំហំ 9.7 អ៊ីងនៅចុងត្រីមាសទីបី និងដើមត្រីមាសទីបួននេះហើយ។​

image

ដំបូងក្រុមហ៊ុនចង់បង្ហាញនៅថ្ងៃទី 09 ខែកញ្ញា ដំណាលការបង្ហាញផលិតផលរបស់ Apple ប៉ុន្តែក្រោយមកត្រូវបានលើកទៅខែតុលាវិញ។

គូសបញ្ចាក់ផងដែរថា​ ផលិតផលទាំងពីរនេះ នឹង Upgrade ថ្មីជាមួយប្រព័ន្ធខួរក្បាល  A8 ដែលមានល្បឿនលឿនជាងមុន និងកាន់តែពិសេសជាមួយនឹងការប៉ៈ  Touch ID fingerprint sensorsជាមួយនឹងកាមេរ៉ាមានកម្រិត 8-megapixel ផងដែរ។

ប្រភពៈ Apple