ព័ត៌មាន

ក្រុមហ៊ុន Apple គម្រោងកម្មវិធីញែកអក្សរ

ក្រុមបច្ចេកទេសបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍បន្តលើ  Virtual បន្ទាប់ពីក្រុមហ៊ុន  Apple បានទិញយកកម្មវិធី Siri នៅឆ្នាំ 2010 ។

ខណៈពេលដែលប្រព័ន្ធប្រតិបត្តិការ iOS បានវិវត្តថែមទាំងមានចក្ខុវិស័យថ្មីសម្រាប់កម្មវិធី Siri លោក Dag Kitt¬laus និងលោក Adam Cheyer បានចាកចេញពីក្រុមហ៊ុន Apple ដើម្បីរកគន្លឹៈថ្មីផ្សេងទៀត។ បន្ទាប់មកមានការជួបជុំនៅក្នុង Viv Labs ធ្វើការវភាគថ្មីលើឧបករណ៍សិប្បនិមិត្ត។

អ្នកនិពន្ធលោក Steven Levy ចំណាយពេលវិភាគមើលយ៉ាងជិតស្និទ្ធនៅគំរោងថ្មី  Viv នៅក្នុងទម្រង់ Wired

Viv គឺជាមហិជ្ជតាគម្រោងថ្មីដែលស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍។ តាមប្រសាសន៍របស់លោក AI បានឱ្យដឹងថា បើសិនជាគម្រោងនេះបានសម្រេចនោះទឹកប្រាក់រាប់លានដុល្លារនឹងផុសនៅលើតុរបស់ក្រុមហ៊ុន Apple។

Viv Labs គឺជាកម្មវិធីថ្មីដែលមានសមត្ថភាពជាជំនួយការឆ្លើយសំនួរ។ កម្មវិធីនេះនឹងសម្របជាមួយអ្នកប្រើប្រាស់ដែលត្រូវបានគេហៅថា”global brain” ។ កម្មវិធីនេះមានមុខងារញែកប្រយោគរបស់អ្នកដោយស្វ័យប្រវត្តដែលធ្វើឱ្យការប្រើកម្មវិធីនេះមានគុណសម្បត្តិពិសេស។ រូបខាងក្រោមជានិមិត្តសញ្ញារបស់គម្រោង Viv៖

image

ប្រភពៈ​ TECHRA