ព័ត៌មាន

ក្រុមហ៊ុន Apple ដាក់ឈ្មោះថ្មី iPhone 6L សម្រាប់ម៉ូដែលថ្មី

ពាក្យចចាមអារាមថ្មី ទាក់ទងទៅនឹងក្រុមហ៊ុ​ន Apple បានរៀបចំដាក់គម្រោងការថ្មីលើផលិតផលថ្មី។ យោងតាមការបញ្ចាក់ពត៌មានលើគេហទំព័រចិនបានអៈអាងថាម៉ូដែលនោះត្រូវបានគេហៅថា iPhone 6L ។

          តាមគេហទំព័រ AppleDaily បានបញ្ចាក់បង្ហាញលក្ខណៈសម្បត្តិខុសប្លែកពិសេសផ្សេងៗរបស់ម៉ូដែលដែលមានអេក្រង់ទំហំ 4.7 អ៊ីង និងម៉ូដែលមានអេក្រង់ទំហំ 5.5 អ៊ីងដែលគេបានដាក់ឈ្មោះថ្មីថាម៉ូដែល iPhone 6L ។

                   image

 

          ទន្ទឹមនឹងពត៌មានទាក់ទងនឹងម៉ូដែល  iPhone 6L(iPhone 6  អេក្រង់ទំហំ 5.5 អ៊ីង) ពាក្យចចាមអារាមនោះបានបញ្ចាក់បន្ថែមពីការ Update ម៉ូដែលចាស់ដែលគេនឹងមានគម្រោងបន្ថែមសមត្ថភាំពថ្មរហូតដល់ទៅ 2915mAh នៅពេលដែលម៉ូដែលថ្មីអេក្រង់ទំហំ 4.7 មានសមត្ថភាពត្រឹមតែ1810mAh ។

សូមបញ្ចាក់ថា បញ្ហាថ្មគឺជារឿងមួយដ៏សំខាន់ដែលអ្នកត្រូវគិតគូរ និងធ្វើការជ្រើសរើសឱ្យបានម៉ត់ចត់។

ប្រភពៈTech Ra