ព័ត៌មាន

បែកធ្លាយពត៌មានអង្គចងចាំស្រមោចរបស់ iPhone 6 បើប្រៀបទៅម៉ូដែលផ្សេងទៀត

Update: តាមប្រភពពត៌មាន AppleInsider បានឱ្យដឹងថា មានពត៌មានថ្មីបានបង្ហាញពី iPhone 6 ដែលមិនធ្លាប់បង្ហាញពីអង្គចងចាំនោះទេ(Ram)។ក្រុមហ៊ុន Apple ប្រាកដជាបានបំពាក់ម៉ូដែល iPhone6  មកជាមួយអេក្រង់ទំហំធំជាងមុនជាមួនឹងលក្ខណៈពិសេសជាច្រើនទៀតមែន។

សម្រាប់ម៉ូដែលមុនៗ  iPhone 5S និង iPhone 5Cមានអង្គចងចាំ(RAM) ទំហំត្រឹមតែ 1GB អ្នកប្រើប្រាស់គិតថាវាមានទំហំតូច ប៉ុន្តែស្រាប់តែខណៈពេលនេះម៉ូដែលថ្មីបានភ្ជាប់មកដូចគ្នា ដែលមានអង្គចងចាំទាបដដែល។

image

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើគេប្រៀបធៀបជាម៉ូដែលផ្សេងៗសម្រាប់ក្រុមហ៊ុនផ្សេងៗដូចជាម៉ូដែល  HTC One M8 និង Samsung Galaxy S5 មានអង្គចងចាំធំជាងនេះពីរដង ហើយបើម៉ូដែល Sony Xperia Z2 មានអង្គចងចាំធំជាងបីដង។

តាមអ្នកវិភាគពត៌មានបានឱ្យដឹងថា តាមពិតទៅផលិតផលរបស់ Apple មានរូបរាងស្រស់ស្អាត និងល្អផ្នែកខាងក្រៅដែលជាលក្ខណៈពិសេសលើសផលិតផលដ៏ទៃ។ ប៉ុន្តែបើគ្រឿងតូចៗភ្ជាប់ខាងក្នុងវិញនៅមានកម្រិតនៅឡើយ។

ប្រភព៖ TechRA