ព័ត៌មាន

កម្មវិធីតន្រ្តីថ្មីសម្រាប់ទូរស័ព្ទដែលមិនគួររំលង

ដូចដែលអ្នកធ្លាប់បានដឹងពីពត៌មានមួយចំនួនពាក់ព័ន្ធនឹងក្រុមហ៊ុន Google ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនសេវាកម្មធំៗនានាជាច្រើនទៀត ដែលកំពុងតែព្យាយាមអភិវឌ្ឍន៍កម្មវិធី ឬ បង្កើនសេវាកម្មរបស់ខ្លួនគ្មានដែនកំណត់។

តាមការបញ្ចាក់របស់គេហទំព័រ Android Police បានបង្ហាញឱ្យដឹងថាក្រុមហ៊ុន Google បានបង្កើតសេវាកម្មថ្មីលើ YouTube Subscription និង Google Play Music All Access។ ដំបូងឡើយមើលទៅហាកបីដូចជា Google បានប្រើ YouTube Music Key សម្រាប់អ្នកលេង &#039Tube-Based  Tune តែតាមការពិតវានឹងក្លាយជា Google Play Music Key។

           image

បើមើលលើ អេក្រង់របស់ទូរស័ព្ទដែលប្រើប្រព័ន្ធប្រត្តិបត្តិការ Android កម្មវិធី YouTube Music Key នឹងមានដំណើរការលើ ទូរស័ព្ទដៃ ឧបករណ៍ Tablet កុំព្យូទ័រលើតុ ទូរទស្សន៍ ដោយឥតគិតថ្លៃ។ ជាពិសេសអ្នកនៅតែអាចប្រើ Background តន្រ្តីបានទោះបីជាអ្នកប្តូរអេក្រង់របស់អ្នកទៅធ្វើសកកម្មភាពអ្វីផ្សេងមួយទៀតក៏ដោយ។

YouTube Music Key​ ជាកម្មវិធីតន្ត្រីខុសប្លែកពីកម្មវិធីនានា ព្រោះថាបើទោះបីជាអ្នកដាច់អ៊ិនធើណែតហើយអ្នកនៅតែអាចបន្តការស្តាប់រហូតដល់ចប់។

ប្រភព៖ Google