ម៉ាស៊ីនព្រីនសព្វថ្ងៃនេះទទួលបានការគាំទ្រពិសេស ហើយក៏ទទួលបាននូវការបំពាក់បំប៉នច្ចេកវិទ្យាពិសេស ។ សម្រាប់ម៉ាស៊ីនព្រីន Canon ត្រូវបានរចនាឡើងដោយអាចភ្ជាប់ការព្រីនតាម Cloud-Connected បានជាសមត្ថមួយនឹងសមត្ថភាពស្កែន កែប្រែ និងព្រីនរូបថតបានទៀតផង។
ម៉ាស៊ីនព្រីន Pixma MG7520 ម៉ាស៊ីនព្រីន MG6620 និងម៉ាស៊ីនព្រីន MG5620 អាចប្រើកម្មវិធី Pixma Printing Solutions ជាមួយនឹងកម្មវិធី Canon's Easy-PhotoPrint ដែលអាចឱ្យអ្នកប្រើប្រាស់ព្រីនឯកសារដោយផ្ទាល់ពីគេហទំព័រ និងកម្មវិធីផ្សេងៗទៀត។
ឧទាហរណ៍ អ្នកអាច Tab លើរូបភាពក្នុងបណ្តាញ Facebook រួចធ្វើការស្កែនវាទៅក្នុង Pixma Printer ថែមទាំងអាច Edit ដោយមិនចាំបាចភ្ជាប់ Cords សិននោះទេ។
ម៉ាស៊ីនព្រីននេះ ថែមទាំងអាចភ្ជាប់កម្មវិធី Canon's Cloud Link និងកម្មវិធី PictBridge ដែលប្រើដើម្បីស្កែនឯកសារចូលទៅក្នុង Email រួចហើយភ្ជាប់ទៅ Canon ដោយផ្ទាល់ទៅម៉ាស៊ីនព្រីនដោយមិនចាំបាច់ប្រើកុំព្យូទ័រជំនួយ។
ប្រភពៈTechRA