ព័ត៌មាន

លក្ខណៈពិសេស Samsung GalaxyNote4 ដែលគួឱ្យចាប់អារម្មណ៍

បន្ទាបពីបានបង្ហាញរូបភាពជាច្រើនពាក់ព័ន្ធនឹងម៉ូដែល Galaxy Note 4 មានប្រភពពត៌មាន PhoneArenaបានបង្ហាញថា​ក្រុមហ៊ុន​ Samsung បានផលិតស្មាតទូរស័ព្ទថ្មីមានអេក្រង់ទំហំ 5.7 អ៊ីង បំពាក់អេក្រង់ប្រភេទ SuperAMOLED មានកម្រិតបង្ហាញ QHD ។

ម៉ូដែលនោះជា Note 4 មានកូដ SM-N910S ប្រើប្រព័ន្ធដំណើរការ SM-N910S  805 Quad-core Snapdragon ល្បឿន 2.5 GHz ហើយមានភ្ជាប់បច្ចេកវិទ្យាផ្ទាល់ខ្លួន8&#039s Exynos processor 5433 បន្ថែមភាពទាក់ទាញបំផុត។

រូបភាពបង្ហាញពីម៉ូដែល Samsung Galaxy Note 4 មានបំពាក់មកជាមួយកាមេរ៉ាមានកម្រិតបង្ហាញ 16 មេហ្គាភិចសែល sensor Sony IMX240។ ការផលិត Hardware ត្រូវបានគេយកលំនាំពី Korea Galaxy S5 LTE-A ។

image

Galaxy Note 4 នឹងបំពាក់បន្ថែមជាមួយ4K video មានសមត្ថភាព 30 frames / sec។ មុនពេលផលិតផលថ្មីនេះ បានបញ្ចេញសូមបញ្ចាក់ថាវាមានកាមេរ៉ា Update ពី Galaxy Note 3 មានកម្រិតបង្ហាញ 2.1  មេហ្គាភិចសែលទៅ  3.7 មេហ្គាភិចសែល។

ប្រភពៈ Tech