ព័ត៌មាន

វិធីសាស្ត្រក្នុងការ Reset នូវ Home Screen Layout នៅលើ iPhone និង iPad

តើអ្នកចង់ Reset នូវ iOS របស់អ្នកទៅជាទម្រង់ Default ដែរឬទេ? ប្រសិនបើអ្នកចង់ Reset នូវ Default iOS របស់អ្នកនោះ សូមអ្នកអនុវត្តន៍តាមជំហានដូចខាងក្រោម ។

ចំនាំៈ រាល់ការ Reset នូវ iOS របស់អ្នកមិនមានបាត់បង់កម្មវិធីដែលអ្នកបានតម្លើងនោះឡើយ ។

image

ដំបូង សូមអ្នកចូលទៅកាន់ផ្ទាំង Setting រួចចុច General រួចធ្វើការ Scroll Down ចុះក្រោមរួចចុចនៅលើប៊ូតុង Reset ។

 image

បន្ទាប់មក សូមអ្នករើសយក Reset Home Screen Layout ។

 image

នៅពេលដែលដំណើរការចប់រួចរាល់ហើយ សូមអ្នកចូលទៅកាន់ Home Screen របស់អ្នក បន្ទាប់មកអ្នកអាចធ្វើការរៀបចំ icons នៅលើអេក្រង់របស់អ្នកបានដែរ ។