ព័ត៌មាន

Sony ទទួលជោគជ័យលើការសាកល្បង ប្រព័ន្ធប្រតិបត្តិការ Android 4.4 (KitKat) តែមិនទាន់ប្រើប្រាស់ជាផ្លូវការទេ

ក្រុមហ៊ុន Sony ជាក្រុមហ៊ុនមួយដែលត្រូវាបានគេទទួលស្គាល់ថាបានផលិនូវប្រភេទឧនករណ៍ជាច្រើនប្រភេទសម្រាប់បំរើសេចក្តីត្រូវាការរបស់ប្រជាពលរដ្ឋ។

ពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានសម្រេចកិច្ចការថ្មីលើការពិសោធន៍ដាក់ប្រព័ន្ធប្រតិបត្តិការ KitKat លើម៉ូដែលមួយចំនួនដូចជា Xperia T ម៉ូដែល  Xperia TX ម៉ូដែល Xperia  V ជាដើម។

ស្មាតទរស័ព្ទទាំងនេះមិនទាន់មានសមត្ថភាពប្រើប្រព័ន្ធប្រតិបត្តិការ​ Android 4.4 KitKat នោះទេ ប៉ុន្តែមានសមត្ថភាពត្រឹមតែ ប្រើប្រើប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean។

image

មិនត្រឹមតែមានការ Update ដោយសាកល្បងបំពាក់បំប៉នបន្ថែមលើផលិតផលនោះទេ ក្រុមហ៊ុន Sony បានបង្កើត Credit ថ្មីលើ Software Versions និង Update កម្រោងកថ្មីៗដើម្បីគុណភាពរបស់ម៉ូដែលថ្មីរបស់ខ្លួន។ តាមប្រភពពត៌មាន សម្រាប់ប្រព័ន្ធប្រតិបត្តិការ  Android 4.4 (KitKat)” ពិតជាមានការសាកល្បងជាការពិតមែន។

ប៉ុន្តែមិនទាន់អាចដាក់ចេញដំណើរការលើផលិតផលជាផ្លូវការនោះទេ ទើបគេប្រើប្រព័ន្ធប្រតិបត្តិការ Android 4.3 សិន។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich វិញត្រូវបានគេប្រកាសជាងមួយឆ្នាំហើយក៏ដោយប៉ុន្តែវានឹងត្រូវបានគេយកមកប្រែសម្រួលឱ្យកាន់តែពិសេសជាងនេះទៅទៀត។

ប្រភពៈ TecH