ក្រុមហ៊ុន Samsung បានបន្ថែមបច្ចកវិទ្យាថ្មីដោយការស្កែនម្រាមដៃតាំងពីម៉ូដែល Galaxy S5 បានផលិត។ សម្រាប់ម៉ូដែលថ្មីGalaxy Note 4 ក៏បានភ្ជាប់បច្ចេកវិទ្យានេះដូចគ្នា ប៉ុន្តែវាមានលក្ខណៈប្លែកពីគ្នាមួយចំនួន។
យោងតាមប្រភពពត៌មានចេញពី SamMobile បានឱ្យដឹងថា Galaxy Note 4 នឹងប្រើបច្ចេកវិទ្យា Synaptics' Natural ID វាមានគុណភាពប្រហាក់ប្រហែលនឹងម៉ូដែល Galaxy S5 និងម៉ូដែល Galaxy Alpha។
បច្ចេកវិទ្យាថ្មី តម្រូវឱ្យអ្នកផាត់ចុៈមកផ្នែកទាបខាងក្រោមរបស់អេក្រង់មកជិត Home ប៉ូតុង ដែលអ្នកប្រើប្រាស់មួយចំនួនមិនបានចាប់អារម្មណ៍លើបំលាស់ប្តូរនេះ។
កាន់តែទាក់ទាញបន្ថែមនៅពេលដែលម៉ូដែល Note 4 បានបន្ថែមលក្ខណៈពិសេសលើការស្កែនច្រើនជាងម៉ូដែល Galaxy S5 ដូចជាការប្រើ Screen Lock ការប្រើ Private Mode ការប្រើ Samsung Account Verification និងការប្រើ PayPal Payments។
ប្រភព៖ Tech