ព័ត៌មាន

តើការដាក់ Password បែបណាដែលចាត់ទុកថាជា Password ដែលខ្លាំង?

image 

ជាការពិតណាស់ នៅពេលដែលលោកអ្នកប្រើប្រាស់ Email ឬលេខសម្ងាត់នោះត្រូវតែដាក់វាជា Password ដែលខ្លាំងទើបលោកអ្នកមានភាពទុកចិត្តថា ទិន្នន័យរបស់លោកអ្នកនឹងមិនបានបាត់បង់ ។ តើលោកអ្នកត្រូវដាក់លេខសម្ងាត់របៀបណាដែលខ្លាំង និងងាយស្រួលក្នុងការចាំនោះ?

ខាងក្រោមនេះគឺជាគំនិតដែលសំខាន់ៗសម្រាប់ដាក់លេខសម្ងាត់ដែលខ្លាំង និងមានសុវត្ថិភាពខ្ពស់។

ទីមួយ៖ លេខសម្ងាត់របស់លោកអ្នកត្រូវមានយ៉ាងតិច ១២ ខ្ទង់

លោកអ្នកត្រូវប្រាកដក្នុងចិត្តថា លេខសម្ងាត់របស់លោកអ្នកគឺវែងគ្រប់គ្រាន់ដែលលោកអ្នកអាចទុកចិត្តបាន​ហើយវាអាចត្រឹម ១២ ទៅ ១៤ ខ្ទង់គឺរិតតែល្អ។

ទីពីរ៖ លេខសម្ងាត់របស់លោកអ្នកត្រូវដាក់បញ្ជូលលេខ សញ្ញាពិសេស អក្សរធំ និងអក្សរតូច

ការប្រើប្រាស់នូវការលាយតួអក្សរនោះគឺវាមានសុវត្ថិភាព ហើយគ្មាន Hacker ណាអាចបំបែកវាបានដោយងាយនោះទេ។

ទីបី៖ លេខសម្ងាត់របស់លោកអ្នកមិនមែនជាការភ្ជាប់ពាក្យនៅក្នុងវចនានុក្រម

នៅពេលដែលលោកអ្នកភ្ជាប់ពាក្យថា House ជាមួយនឹងពាក្យថា Red ពេលខ្លះអ្នកផ្សេងអាចទាយពីចំណាប់អារម្មណ៍របស់លោកអ្នកបានដោយគ្រាន់តែវាយពាក្យថា RedHouse ឬ HouseRed នោះគេក៏អាចចូលលួចទិន្នន័យរបស់លោកអ្នកបានហើយ។

ទីបួន៖ មិនគួរប្រើពាក្យដូចទៅនឹងពាក្យនៅក្នុងវចនានុក្រមនោះទេ

នៅពេលដែលលោកអ្នកប្រើប្រាស់ពាក្យថា House ដោយគ្រាន់តែប្តូរ o ទៅជាលេខសូន្យនោះ Hacker នៅតែអាចទាយបានយ៉ាងងាយស្រួលផងដែរ។

 image

ដូចនេះលោកអ្នកអាចតពាក្យដែលវែងដូចជា BigHouse#$123 នោះ Hacker ពិតជាពិបាកទាយព្រោះវាមានលេខ លេខពិសេស សញ្ញា និងអក្សរតូចធំជាដើម។

នៅពេលដែលលោកអ្នកដាក់លេខសម្ងាត់ច្រើនដូចជា 3o(t&gSp&3hZ4#t9 វាមានសុវត្ថិភាពតែតើលោកអ្នកចាំវាដែរឬទេ?

 image

ដើម្បីងាយស្រួលចាំលោកអ្នកអាចបង្រួមវាបានគឺថា Rent was $400 per month មានន័យថា លោកអ្នកជួលផ្ទះនៅ ៤០០ ដុល្លារក្នុងមួយខែ ដូចនេះលោកអ្នកអាចដាក់លេខសម្ងាត់បានថា Rw$4pm.