ព័ត៌មាន

កម្មវិធី DU Apps Studio's DU Battery Saver app ពេញនិយមក្នុង 19 ប្រទេស

បច្ចេកវិទ្យាស្មាតទូរស័ព្ទបានចាប់ផ្តើមរីកចំរឿនយ៉ាងលឿននៅមួយរយៈកាលនេះ។ លក្ខណៈអេក្រង់ កាន់តែធំ ហើយច្បាស់ មានប្រព័ន្ធដំណើរការកាន់តែលឿន ការភ្ជាប់បណ្តាញ 4G LTE និង NFC ប៉ុន្តែមានតែរឿងមួយពាក់ព័ន្ធនឹងថ្ម មិនទាន់មានអ្នកណាអាចរកវិធានការពិសេសប្រើវាបានយូរនៅឡើយ។

ស្មាតទូរស័ព្ទ ឬឧបករណ៍ Tablet ឬម៉ូដែលមានអេក្រង់កាន់តែធំ Phablets  មានភាពល្បីល្បាញ និងពេញនិយមដោយសារតែអេក្រង់វាធំងាយស្រួលប្រើប្រាស់។ ទោះបីជាវាមានអេក្រង់ធំងាយស្រួលប្រើប្រាស់ ប៉ុន្តែការប្រើប្រាស់ថ្មនៅមានកម្រិត។

image

កម្មវិធី DU Apps Studio&#039s DU Battery Saver app អ្នកអាចសន្សំសំចៃថ្មរបស់អ្នកបានតាមរយៈ ការបង្ហាញរបស់ស្មាតទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ  Android ដោយមិនចាំបាចសាក ដែលពន្យាពេលអស់ថ្មបានរហូតដល់ 50 ភាគរយ។

កម្មវិធីនេះងាយស្រួល ធ្វើការប៉ៈបញ្ចាដើម្បីត្រួតពិនិត្យថ្ម និងបង្កើនរយៈពេលប្រើថ្មបានកាន់តែយូរ។  កម្មវិធីនេះ ត្រូវាបានគេចាត់ទុកថាជាកម្មវិធីទទួលបានលំដាប់ថ្នាក់លេង 1 ក្នុងចំណោម 19 ប្រទេសនៅក្នុង Google&#039s Play Store ដែលពេញនិយមបំផុត។ DU Apps Studio ផ្តល់​ឱ្យទាញយកបានជាង100  លានកម្មវិធីនៅពេលអនាគត។

ប្រភព៖ Android