ព័ត៌មាន

BeeLink កម្មវិធីស្កែនមិនឱ្យសល់លើ Android Wear

កម្មវិធីពិសេសBeeLink  ពេញនិយមបំផុតសម្រាប់ Android Wear ដែលអាចប្រើបានលើឧបករណ៍ជាច្រើនហើយថែមទាំងអាចធ្វើការ Reset លើស្មាតនាឡិការទៀតផង។ ទោះបីជាអ្នកទទួលបានស្មាតនាឡិការអាចប្រើបានជាមួយឧបករណ៍ចំរុះហើយ ប៉ុន្តែពេលខ្លៈវាមានដំណើរការទេ។

កម្មវិធី BeeLink អាចឱ្យអ្នកស្កែនលើទូរស័ព្ទដែលប្រើប្រព័ន្ធប្រត្តិបត្តិការ Android និង Tablet ចូលទៅក្នុងនាឡិការរបស់អ្នកបានយ៉ាងលឿន និងកាន់តែងាយស្រួល។

imageimage imageimage

បន្ទាប់ពីអ្នកបានស្កែនឃើញឧបករណ៍ទាំងនោះហើយ អ្នកនឹងអាចចាប់ផ្តើម Pair វាបាន ព្រមទាំងមានពត៌មានលំអិតពាក់ព័ន្ធនឹងឧបករណ៍ដែលអ្នកស្កែនបានទៀតផង។

អ្នកអាចធ្វើការ Re-sync បញ្ចីកម្មវិធីដើម្បីទទួលបានដំណើរការចែកចាយពីទូរស័ព្ទទៅកាន់នាឡិការកាន់តែងាយស្រួល ប៉ុន្តែវាមានលក្ខណៈប្រសើរជាងអ្នកត្រូវរង់ចាំកម្មវិធីរបស់ Wear ភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងទៀត។

ប្រភពៈ Wearable