ព័ត៌មាន

Twitter នឹងដាក់បង្ហាញកម្មវិធីថ្មីនៅថ្ងៃទី 09 កញ្ញា

ក្នុងចំណោមអ្នកប្រើប្រាស់ Twitter ចំនួនជាង 271 នាក់ មានអ្នកប្រើប្រាស់ជាង 75 ភាគរយ ដែលកំពុងតែប្រើប្រាស់បណ្តាញសង្គមលើទូរស័ព្ទ។ អ្នកដំណាងក្រុមហ៊ុន បានប្រាប់ថាកម្មវិធីជាច្រើនត្រូវបានបន្តផលិតដើម្បីតម្រូវតាមការផ្លាស់ប្តូររបស់សង្គម។

Twitter បានធ្វើការលើទូរស័ព្ទរបស់អ្នកដោយអ្នកមិនចាំបាច់ View កម្មវិធីចាស់របស់អ្នកនោះទេ។ កាលពីខែមិថុនា ក្រុមហ៊ុន Twitter បានប្រកាស Mobile App Promotionsដែលអាចឱ្យអ្នកចុច Click លើ Link ដែលអាចឱ្យពួកគេចូលកម្មវិធីដោយផ្ទាល់ក្នុង Google Play និង  iTunes App stores។

Twitter ចាប់ផ្តើមផ្សាយពាណិជ្ជកម្មលើទូរស័ព្ទរបស់អ្នកជាមួយ TapCommerce ដោយចំណាយប្រាក់ 100 លានដុល្លារក្នុងគោលបំណងរៀបចំ និងភ្ជាប់ការផ្សព្វផ្សាយឡើងវិញក្នុងបណ្តាញសង្គម។

Twitter បាននាំមុខលើ កម្មវិធី  Direct messagingលើទូរស័ព្ទដោយអាចឱ្យអ្នកប្រើប្រាស់ឃើញ History របស់គេលើទូរស័ព្ទ ។

image

ខណៈពេលដែល Facebook បានបង្កើនទំនាក់ទំនងជាមួយអ្នករាល់គ្នានោះ ក៏បានផ្តោតឱ្យអ្នកប្រើទូរស័ព្ទដំឡើង កម្មវិធី Standalone Messengerរបស់ខ្លួនផងដែរ។

បើសម្រាប់ អគ្គនាយក Twitter CEO Dick Costolo នឹងឡើងបកស្រាយពាក់ព័ន្ធនឹងលក្ខណៈពិសេសថ្មីរបស់ Twitter នៅថ្ងៃទី 09 ខែកញ្ញានោះក៏បានសង្កត់ធ្ងន់លើស្នាដៃលោក Mark Zuckerberg ចុងក្រោយនេះផងដែរ។

ប្រភព៖ Twitter