ព័ត៌មាន

វិធីសាស្រ្តក្នុងការផ្លាស់ប្តូរ Default Search Engine នៅលើស្មាតហ្វូន ឬតេប្លេត

ជាការពិតណាស់ Search Engine ភាគច្រើនត្រូវបានដាក់បញ្ជូលមករួចជាស្រេចនៅលើប្រព័ន្ធប្រតិបត្តិការរបស់ស្មាតហ្វូនរបស់លោកអ្នក តែពេលនេះលោកអ្នកអាចធ្វើការផ្លាស់ប្តូរនូវ Default Search Engine នេះបាននៅលើស្មាតហ្វូន ឬតេប្លេតរបស់លោកអ្នក។

 image

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android គឺមានការប្រើប្រាស់ច្រើនហើយវាមានភាពងាយស្រួលណាស់ក្នុងការផ្លាស់ប្តូរ Search Engine ។ ប្រសិនបើលោកអ្នកប្រើប្រាស់ Chrome សូមចុចបើកកម្មវិធី Chrome ចូលក្នុង Setting និងជ្រើសរើស Search Engine បន្ទាប់មកលោកអ្នកនឹងមានជម្រើសដូចជា Google, Bing, Yahoo!, AOL និង Ask ជាដើម។

 image

សម្រាប់ប្រព័ន្ធប្រតិបត្តិការ​ iPhone & iPad

នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS បានភ្ជាប់មកជាមួយនូវកម្មវិធី Safari សម្រាប់ឲ្យលោកអ្នកធ្វើការផ្លាស់ប្តូរ Search Engine បានផងដែរ។ សូមចូលទៅកាន់ Settings បន្ទាប់មកចុចនៅលើ Search Engine និងជ្រើសរើសយក Search Engine ណាមួយដែលលោកអ្នកពេញចិត្ត។ ក្នុងនេះវាមានបីជម្រើសសម្រាប់លោកអ្នកធ្វើការជ្រើសរើសដូចជា Google, Yahoo, Bing ។

 image

យ៉ាងណាមិញ លោកអ្នកមិនអាចបន្ថែមនូវ Search Engine បាននោះទេ តែលោកអ្នកអាចប្រើប្រាស់នូវកម្មវិធីជំនួយបាននោះគឺកម្មវិធី DuckDuckGo ដែលលោកអ្នកអាចប្រើប្រាស់វាជំនួសកម្មវិធី Safari បាន។

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 8 និង​ Windows Phone

លោកអ្នកអាចធ្វើការកែប្រែ Default Search Engine សម្រាប់ប្រព័​ន្ធប្រតិបត្តិការ Windows 8 តាមរយៈ Internet Explorer ប៉ុន្តែក្រុមហ៊ុន Microsoft បានលាក់វាទុក។

 image

បើនៅលើ Windows Phone វិញលោកអ្នកគ្រាន់តែចូលទៅកាន់ Internet Explorer ចុចនៅលើប៊ូតុង Menu រើសយកបន្ទះ Settings ចុងនៅលើ Advanced Settings ចុចនៅលើបន្ទះ Default Search Provider និងរើសយក Search Engine ណាមួយដែលលោកអ្នកត្រូវការ។ ភាគច្រើនក្រុមហ៊ុន Microsoft ច្រើនឲ្យលោកអ្នកជ្រើសរើស Bing ច្រើនជាងរើសយក Google។

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Amazon Fire OS

លោកអ្នកក៏អាចធ្វើការផ្លាស់ប្តូរ Default Search Engine បានផងដែរនៅលើ Silk Browser នៅលើ Amazon Fire OS ដោយប្រើប្រាស់តាមរយៈ Kindle Fire តេប្លេត និង Amazon Fire Phone។ ចុចបើក Silk Browser ចូលទៅក្នុង Settings ចុចនៅលើបន្ទះ Search Engine និងរើសយក Search Engine ណាមួយដែលលោកអ្នកពេញចិត្ត។ សម្រាប់ Fire OS បានដាក់ Search Engine Default គឺ Bing តែលោកអ្នកក៏អាចប្តូរទៅប្រើ Google ឬ Yahoo! បានផងដែរ។

 image