ព័ត៌មាន

iPhone 6L ជា Version ទីពីរបន្ទាប់ពី iPhone6 មានអេក្រង់កាន់តែធំ

ក្នុងអំឡុងប៉ុន្មានខែកន្លងមកនេះ មានពាក្យចចាមអារាមចោមរោមលើម៉ូដែល iPhone 6 ជាខ្លាំង។ បន្ទាប់ពីការបង្ហាញ Apple&#039s September 9  នេះ អ្នកនឹងទទួលបានពត៌មានពិស្តាពិតពីផលិតផលនេះ។ ប៉ុន្តែអ្វីដែលគួឱ្យភ្ញាក់ផ្អើលទៀតនោះ ម៉ូដែល iPhone 6 មានពីរ Version។

 

 

image

 

ពត៌មានចុងក្រោយបង្អស់មួយបានបញ្ជាក់ថា Version មួយទៀតរបស់ម៉ូដែល iPhone 6 គឺជាម៉ូដែល iPhone 6L ដែលមានអេក្រង់ទំហំធំដូច iPad រហូតទៅដល់ 5.5 អ៊ីង។ មិនត្រឹមតែមានទំហំអេក្រង់ធំនោះទេ ប៉ុន្តែវាថែមទាំងមាន ម៉ូឌ Interface រត់ដូចiPad Air និង  iPad Mini 2

 

 

 

image

យោងតាមប្រភពពត៌មានច្បាស់ការពីអ្នកអភិវឌ្ឍន៍ប្រព័ន្ធដំណើរការ Steven Troughton-Smith បានឱ្យដឹងថាម៉ូដែល iPhone 6Lនឹងប្រើប្រាស់ប្រព័ន្ធដំណើរការ iOS នឹងបន្ថែមនូវកម្មវិធី Update ថ្មីៗជាច្រើនទៀតផងដែរដូចជា កម្មវិធីប្រតិទិនដែលមានពីជួរ(Two-Column View) នៅក្នុង Landscape។

ទន្ទឹមនឹងការលេចចេញពត៌មានបែបនេះ នៅពត៌មានបន្ទាប់អ្នកនឹងបានដឹងពត៌មានកាន់តែពិស្តា និងលំអិតបន្ទាប់ពីការដាក់បង្ហាញ។

ប្រភព៖iPhone