ព័ត៌មាន

ហ្គេម Destiny រកបានប្រាក់ចំនូល 500 លានដុល្លារអាមេរិចបន្ទាប់ពីបានបញ្ចេញលក់នៅលើទីផ្សារ (មានវីដេអូ)

image

កាលពីពេលថ្មីៗនេះ ហ្គេមស៊េរីថ្មី Destiny Game ដែលត្រូវបានផលិតដោយក្រុម​ Bungie និងត្រូវបានផ្សាយដោយ Activasion បានរកប្រាក់ចំនូលបាន ៥០០ លានដុល្លារអាមេរិចបន្ទាប់ពីបានដាក់លក់នៅលើទីផ្សារ។

image

Activasion បានប្រាប់ថា ហ្គេមនេះត្រូវបានដាក់លក់ជាផ្លូវការហើយនៅក្នុងហាងហ្គេមរបស់អាមេរិច ហើយវានឹងត្រូវដាក់បញ្ជូលទៅក្នុងឧបករណ៍របស់ Sony និង​Microsoft នាពេលឆាប់ៗនេះផងដែរ។

 image

ក្រុមហ៊ុន Activision Blizzard មិនបានប្រាប់ពីចំនួន Destiny Games ដែលត្រូវបានលក់នៅជុំវិញពិភពលោកនោះទេ ក៏ប៉ុន្តែក្រុមហ៊ុននេះរំពឹងថា គេនឹងអាចរកប្រាក់ចំណូលបានរាប់លានដុល្លារពីហ្គេមមួយនេះ។

ចង់ដឹងថា ហ្គេមនេះមានអ្វីប្លែកសូមទស្សនា Trailer ទាំងអស់គ្នា៖

ប្រភព៖ Eurogamer