ព័ត៌មាន

ស្មាតហ្វូន Meizu MX4 នឹងផលិតឡើងមានទម្រង់រូបរាងស្រដៀង iPhone 6

កាលពីពេលថ្មីៗនេះ ស្មាតហ្វូន Meizu MX4 បានផលិតឡើងជាមួយនឹងរូបរាងយ៉ាងស្រស់ស្អាតដែលព័ទ្ធទៅដោយលោហៈពណ៌ស និងមានការបំពាក់នូវឧបករណ៍បំពងសំឡេងស្រដៀងទៅនឹងស្មាតហ្វូន iPhone 6 នោះដែរ ក៏ប៉ុន្តែវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android ។

 image

Meizu MX4 នឹងរចនាមកជាមួយនូវគែមមូល និងមានរាងស្តើងហើយវាថែមទាំងបានបំពាក់នូវ Home ប៊ូតុង ហើយលើសពីនេះទៅទៀត វាមានកន្លែងសម្រាប់ដូវរថ្ម និងដាក់ស៊ីមថែមទៀតផង។

image

លើសពីនេះទៀត ស្មាតហ្វូន Meizu MX4 បានរចនាមកជាមួយនឹងអេក្រង់ទំហំ ៥.៣៦ អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1152 x 1920 ភិចសែលជាមួយនឹង 418 ppi ។ ស្មាតហ្វូននេះបានបំពាក់នូវ contrast ratio 1100:1 មានកាំរស្មីពន្លឺ 500cd/m2 និងបំពាក់នូវកូល័រ NTSC ថែមទៀតផង។

 image

ម្យ៉ាងវិញទៀត វាបានបំពាក់នូវខួរក្បាលប្រភេទ MediaTek មានអង្គចងចាំទំហំ 2GB មានថ្មដែលមានកម្លាំងថាមពល 3100mAh និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4 ថែមទៀតផង។

បើតាមប្រភពពីរោងចក្ររបស់ចិនបាននិយាយថា ស្មាតហ្វូននេះបានបំពាក់នូវកាមេរ៉ារបស់ Sony Exmore RS ដែលមានកាមេរ៉ាទំហំ​20.7 មេហ្គាភិចសែល និងទ្រទ្រង់នូវ 4K វីដេអូថែមទៀតផង។

ប្រភព៖ sohoa.vnexpress