ព័ត៌មាន

ក្រុម​រាំ Metfone Flash Mobs បង្ក​ភាព​ភ្ញាក់ផ្អើល​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ

 នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ក្រុម​រាំ Flash Mobs បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ជុំវិញ​ពិភពលោក​ហើយ​អ្នក​អាច​ទស្សនាការ​សម្តែង​នេះ​តាមរយៈ Youtube, Facebook និង​បណ្តាញ​សង្គម​នានា​ជាច្រើន​ទៀត។ពេលនេះ​ក្រុម​រាំ FLASH MOBS របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន កំពុងតែ​កើតមានឡើង​នៅ​រាជធានី​ភ្នំពេញ​ដោយ​យុវជន​ប្រមាណ​ជាង៣០នាក់ បានបង្ហាញ​ជំនាញ​រាំ​ប្រកបដោយ​ទេពកោសល្យ​ជាមួយនឹង​ចង្វាក់​យ៉ាង ស្រុះគ្នា​តាម​ចង្វាក់ ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត។

image

រាជធានី​ភ្នំពេញ – ខ្ញុំ​បាន​ជួបនឹង​បុរស​ពីរ​នាក់​នៅ​កោះ​ពេជ្រ​ហើយ​បាន​សួរ​គេ​ថា​ហេតុអ្វី​បានជា​ពួកគេ​រត់? ពេលនោះ​ពួកគេ​បាន​និយាយថា”អូ! នៅ​ទីនោះ​មាន​មនុស្ស​ច្រើនណាស់​អញ្ចឹង​យើង​ត្រូវ​ទៅ​មើល​តើ​មានរឿង​អ្វី​កើតឡើង”។ខ្ញុំ​ក៏បាន​អង្គុយ​នៅលើ​បង់​ដើម្បី​រង់ចាំ​ពួកគេ​ត្រឡប់មកវិញ.. ដប់​នាទី​ក្រោយមក​ពួកគេ​ក៏បាន​ត្រឡប់​មកវិញហើយ​មើលទៅ​ពួកគេ​ហាក់ដូចជា​សប្បាយរីករាយ​ជាមួយនឹង​អ្វីដែល​ពួកគេ​បានឃើញ​ណាស់។ខ្ញុំ​ក៏បាន​សួរ​ពួកគេ​ម្តងទៀត: “មាន​អ្វី​កើតឡើង​នៅ​ទីនោះ?”ហើយ​ពួកគេ​បាន​ឆ្លើយថា: “យើង​បានឃើញ​ក្រុម​រាំ​ជាង៣០នាក់!” តើ​ជា​ក្រុម​រាំ​អ្វី? ខ្ញុំ​បាន​សួរ​ម្ដងទៀត។ “ហ៊ឺ​ម‼!” អ្នក​ទីមួយ​រៀបរាប់ៈ “មាន​នារី​ស្រស់ស្អាត​ម្នាក់​កំពុង​ដើរ​និង​និយាយ​ទូរស័ព្ទ​បន្ទាប់មក​យើង​ក៏​បានឮ​សម្លេង​តន្ត្រី​បន្លឺឡើង ហើ​ង​ខ្ញុំ​មិនដឹងថា​សម្លេង​តន្ត្រី​នោះ​ចេញ​មកពី​ខាង​ណា​ទេ​ហើយ​បន្ទាប់មក​នារី​ស្រស់ស្អាត​នោះ​ក៏បាន​ចាប់ផ្តើម​រាំ​បន្ទាប់មក​មាន​នារី៤នាក់​ទៀត​បាន​ចូល​រាំ​ដែរ​ពេលនោះ​ពួកគេ​មាន​គ្នា៥នាក់ ហើយ​បន្ទាប់មក​ក៏មាន​អ្នកផ្សេង​ចូល​រាំ​ទៀត ធ្វើអោយ​ពួកគេ​មាន​ចំនួន​កើនឡើង ១០ មិនយូរប៉ុន្មាន​ក៏មាន​មនុស្ស​កាន់តែ​ច្រើនឡើង​ច្រើនឡើង​ប្រមាណ ៣០នាក់​បាន​ចូលរួម​រាំ​ទាំងអស់គ្នា។ “យើង​ពិតជា​សប្បាយរីករាយ​ក្នុងការ​ទស្សនា​ពួកគេ​រាំ​ណាស់​គេ​រាំ​ស្រុះគ្នា​និង​ស្ទីល​រាំ​យ៉ាង​ឡូយ” បុរស​ម្នាក់ទៀត​បាន​និយាយ​បន្ត។បន្ទាប់មក​ខ្ញុំ​បានឃើញ​ពួកគេ​កាន់​ខិ​ត្ត​បណ្ណ​មួយ​សន្លឹក​នៅក្នុង​ដៃ​ហើយ​បាន​សួរ​បន្តទៀតថា: “តើ​នោះ​ជា​ខិ​ត្ត​បណ្ណ​អ្វី? “ពួកគេ​បាន​និយាយថា: “នេះ​ជា​ខិ​ត្ត​បណ្ណ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដែល​គេ​ផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ឥត​កំណត់។នេះ​ពិតជា​ការផ្តល់ជូន​ដ៏​អស្ចារ្យ​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដែល​អាច​ឲ្យ​យើង​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត២៤ម៉ោង​ក្នុង​មួយថ្ងៃ​និង៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​រយៈពេល៣០ថ្ងៃ ដែលមាន​តម្លៃ​ត្រឹមតែ $2.5 ក្នុង​មួយខែ ហើយ​យើង​នឹង​ទិញយក​សេវា​នេះ​មកប្រើប្រាស់។

 ការ​រាំ Flash Mobs គឺ​បង្កើតអោយមាន​ភាពសប្បាយ​រីករាយ ទាំង​អ្នកទស្សនា និង​ទាំង​អ្នកយកព័ត៌មាន ហើយ​ពួកគេ​នាំគ្នា និយាយ​អំពី​រឿងនេះ​ជាង​មួ​យស​ប្តា​ហ៏​មកនេះ ទាំងនេះ​គឺ​ដោយសារតែ​ពួកគេ​គឺជា​អ្នក​ដែល​ឃើញ​ដោយផ្ទាល់​នូវ ការសំដែង​ដែល​អ​ស្ច​រ្យ និង​មាន​គ្នាច្រើន​ដូចនេះ។ ជាងនេះទៅទៀត​គឺ​ពួកគេ​បាន ធ្វើការ​ណែនាំ​នូវ​សេវា អ៊ី​ន​ធើ​ណិ​ត​ឥត​កំណត់ តាមរបៀប​មួយ​ដែល​ថ្មី គឺ Flash Mobs នេះឯង។

ទស្សនា​វីដេអូ​នៃ​ការសម្តែង​នៅក្នុង​ទំព័រ​មិត្ត​ហ្វូ​ន Facebook និង​មិត្ត​ហ្វូ​ន Youtube។

ប្រភព៖ Metfone