ព័ត៌មាន

Keyboard Fleksy ប្រភេទ iOS 8 ថ្លៃស្មើទូរស័ព្ទធម្មតាមួយ តែល្បឿនលឿនដូចទឹកហូរ

មកដល់ថ្មីទៀតហើយ ជាមួយនឹងកម្មវិធី Keyboard Fleksy ដែលពេញនិយមបំផុត បានប្រកាសដាក់ឱ្យប្រើប្រាស់ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 8 ជាផ្លូវការចាប់ពីពេលនេះតទៅ។

ទន្ទឹមនឹងការមកដល់ដំណាលគ្នារបស់កម្មវិធី Swiftkey កម្មវិធី Fleksy បានដាក់បញ្ចូលទៅក្នុង App Store ដើម្បីមានដំណើរការជាមួយនឹង Software ថ្មីUpdate ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple សម្រាប់ម៉ូដែល iPhones និង  iPads

 

image

Keyboard Fleksy  មានល្បឿនលឿន រហ័សទាន់ចិត្ត ជាមួយនឹងការគ្រប់គ្រងដោយប្រើកាយវិការ។  អ្នកអាចធ្វើការជ្រើសពណ៌បានដោយខ្លួនឯង ហើយសម្រាប់ទំហំរបស់ Keyboard រង់ចាំស្វាគមន៍ម្រាមដៃរបសអ្នកគ្រប់ប្រភេទមកបញ្ជាពោពេញទៅដោយអនុភាព និងប្រសិទ្ធភាព។

ចង់ដឹងកាន់តែច្បាស់ និងទទួលបានការប្រើប្រាស់ពិតប្រាកដ អ្នកអាចចូលទៅកាន់ App Store ឥឡូវនេះដោយចំណាយត្រឹមតែ 99  ដុល្លារនោះអ្នកនឹងទទួលបាន កម្មវិធី Keyboard Fleksy ដែលមានល្បឿនលឿនបំផុត។

ប្រភពៈ Keyboard